Van de Beek បាន​បញ្ចប់​ការ​ពិនិត្យ​សុខភាព ខណៈ​ការ​ផ្ទេរ​ទៅ​ Man Utd នឹង​ប្រកាស​ឆាប់ៗ

  • 2020-09-01 13:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ហុល្លង់​កីឡាករ Donny van de Beek បាន​បញ្ចប់​ការ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ហុល្លង់ មុន​ពេល​ការ​ផ្ទេរ​ចេញ​ពី​ក្លឹប Ajax ទៅ​កាន់​ក្លឹប Manchester United នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports។

កីឡាករ​រូប​នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អង់គ្លេស ក្រោយ​ពី​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ប៉ះ​នឹង ប៉ូឡូញ (ថ្ងៃ​ទី៤ ខែ​កញ្ញា) និង​ប៉ះ​អ៊ីតាលី (ថ្ងៃ​ទី៧ ខែ​កញ្ញា) ក្នុង​ក្របខ័ណ្ឌ​ UEFA Nations League។

Van de Beek ស្ថិត​ក្នុង​ចំណោម​កីឡាករ​ Ajax ដែល​បាន​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​រដូវ​កាល​២០១៨/១៩។

កីឡាករ​រូប​នេះ​ល្ហិចល្ហៀង​ថា កៀក​នឹង​ផ្លាស់​ទៅ​កាន់​ក្លឹប Real Madrid មុន​ពេល​មាន​វិបត្តិ​កូវីដ-១៩ តែ​មិន​ទាន់​បាន​ធ្វើ​តេស្ត​សុខភាព ឬ ចុះ​កុងត្រា​អ្វី​នោះ​ទេ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម