James យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ Everton នៅ​ឡើយ​និយាយ​ថ្លៃ​ជាមួយ Real

  • 2020-09-02 03:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Everton ខិតជិត​​ប្រកាស​ដំណឹង​​រីករាយ​ក្នុង​ការ​ចុះ​កុងត្រា​យក James Rodriguez បន្ទាប់​ពី​​កីឡាករ​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួចរាល់។

កីឡាករ​សញ្ជាតិ​កូឡុំប៊ី​បាន​យល់​ព្រម​​ទទួល​យក​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ ក្រោយ​​មាន​ការ​ពិភាក្សា​​យ៉ាង​យុរ​ជាមួយ​អ្នក​ចាត់​ការ Carlo Ancelotti។ ក្លឹប Real Madrid ធ្លាប់​លើក​ឡើង​ថា ប្រសិន​ចង់​បាន​ James ត្រូវ​ចំណាយ​យ៉ាង​តិច​២២​លាន​ផោន។ លោក Zinedine Zidane បើក​ផ្លូវ​លក់​ ខណៈ Rodriguez នៅ​សល់​កុងត្រា​តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

​លោក Ancelotti មាន​ក្ដី​ពេញ​ចិត្ត​ពេញ​ថ្លើម​លើ​កីឡាករ​វ័យ​២៩​ឆ្នាំ ដោយ​ធ្លាប់​គ្រប់គ្រង​​គេ​នៅ Madrid និង Bayern Munich។ Rodriguez មិន​ទាន់​ធ្វើ​ដំណើរ​ទៅ Merseyside ទេ ប៉ុន្តែ​គេ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួចរាល់​​និង​រក​ចាំ​​ក្លឹប​នឹង​ក្លឹប​ចរចា​តម្លៃ​ផ្ទេរ។

តាម​ការ​និយាយ​គ្នា James នឹង​ទទួល​បាន​៤​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​នៅ​កីឡដ្ឋាន Goodison Park។ James នឹង​ក្លាយ​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​​ទី​មួយ​ដែល​លោក Ancelotti ចុះ​កុងត្រា​ទិញ​ក្នុង​រដូវ​កាល​នេះ ដើម្បី​ពង្រឹង​ក្លឹប ដោយ​រដួវ​កាល​មុន​ឈរ​ចំណាត់​ថ្នាក់​លេខ​១២​ក្នុង​តារាង​ពិន្ទុ Premier League៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី