ឡៅ​ ចិត្រា​ ចូលមក​វិញ​ត្រូវ​ធ្វើ​ការ​ធ្ងន់​តែ​ម្ដងប៉ះ​ យ៉េន​ ឌីណា​ អាទិត្យ​នេះ​

  • 2020-09-02 08:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​គុន​មក​ពី​ក្លឹប​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ បាន​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​បន្ទាប់​ពី​សម្រាប់​ព្យាបាល​របួស​ដៃ​ប៉ុន្មាន​ខែ​មក​នេះ​ ហើយ​អ្វី​ដែល​ចាប់​អារម្មណ៍​នោះ​គឺ​បើក​ឆាក​វិញ​ប៉ះ​ យ៉េន​ ឌីណា​ តែ​ម្ដង​អាទិត្យ​នេះ។​

កីឡាករ ឡៅ ចិត្រា

អ្នក​លេង​ក្បាច់​គុន​មក​ពី​កំពង់ស្ពឺ​ ខាង​លើ​នេះ​បាន​សម្រាប់​ព្យាបាល​របួស​តាំង​ពី​ចុង​ខែ​មេសា​មក​ម្ល៉េះ​ហើយ​ក៏​មិន​ទាន់​ឡើង​សង្វៀន​១ដង​ណា​ទេ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។​ ចិត្រា​ គឺ​មាន​របួស​ប្រេះ​ឆ្អឹង​ប្រអប់​ដៃ​ខាង​ឆ្វេង​អំឡុង​ពេល​ប្រកួត​ជា​មួយ​ មឿន​ សុខហ៊ុច ។​

សម្រាប់​ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​នៅ​ថ្ងៃ​អាទិត្យ ទី៦​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នេះ​ ឡៅ​ ចិត្រា​ នឹង​ត្រូវ​ស្វាគមន៍​រៀមច្បង​ យ៉េន​ ឌីណា​ ក្នុង​កម្មវិធី​ប្រដាល់​ខារ៉ាបាវ។ ​បច្ចុប្បន្ន​នេះ​មិន​មាន​នរណា​អាច​យក​ឈ្នះ​ យ៉េន​ ឌីណា​ បាន​ទេ​បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ​ មឿន​ សុខហ៊ុច​ ២ដង​វិញ​កន្លង​ទៅ​នេះ​នៅ​ CNC ខណៈ​អ្នក​ប្រដាល់​ផ្សេងៗ​ចាញ់​ច្រើន​នាក់​ហើយ។​

យ៉េន ឌីណា ពេលឈ្នះកន្លងទៅ

កូន​សិស្ស​លោក​ អេ​ ភូថង​ ខាង​លើ​នេះ​ជា​កីឡាករ​វ៉ៃ​ក្បាច់​មួយ​រូប​របស់​កម្ពុជា​ អ្នក​ក្នុង​មជ្ឈដ្ឋាន​ប្រដាល់​សុទ្ធតែ​ដឹង​ពី​ស្នៀត​ និង​សមត្ថភាព​របស់​គេ​ ពោល​វ៉ៃ​ត្រឹម​ឈ្នះ​ពិន្ទុ​មែន ប៉ុន្តែ​ដៃគូ​ដែល​ប៉ះ​រូប​គេ​គឺ​ពិបាក​វ៉ៃ​ជា​មួយ​តែ​ម្ដង។​ ដូច្នេះ​ហើយ​រៀង​ពិបាក​បន្តិច​ចំពោះ​ ឡៅ​ ចិត្រា​ ព្រោះ​ទើប​វិល​ចូល​សង្វៀន​វិញ​ សាច់ដុំ​ សរសៃ​ រាងកាយ​ក៏​មិន​ទាន់​រឹងមាំ​ រហ័សរហួន​ដូច​បាន​ប្រកួត​ជាប់​លាប់​នោះ​ដែរ​។ យ៉ាង​នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ប៉ុណ្ណោះ​មាន​តែ​ចាំ​មើល​ថ្ងៃ​ប្រកួត​ជាក់ស្ដែង​នោះ​ទេ​នរណា​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​ពិតប្រាកដ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម