ស្អែកចេញភាគ ២! ឥលូវមើលរូបក្រៅឆាកពេលថតរឿង បានដឹងថាមិនលំៗទេ

  • 2020-09-02 11:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយចេញភាគ ១ កាលពីសប្តាហ៍មុន រឿង « លួចស្រលាញ់» បានស្លេស ដោយបន្សល់ចម្ងល់ឲ្យអ្នកមើលមិនអស់ចិត្ត ជាមួយវគ្គតួស្រីសារភាពស្នេហាច្រឡំ ឯវីដហាក់ដូចជាលួចស្រលាញ់តួស្រីដែលតែបែរចេះតែរុញតួស្រីឲ្យសារភាពប្រាប់បងប្រុសខ្លួនទៅវិញ។

អ្នកមើលភាគ១ ទាំងអស់ ច្បាស់ជា​បានទាយសាច់រឿងភាគ២ ខ្លះៗហើយ ដូចជាតួណាបានជួបគ្នា ហើយតួណាត្រូវដើរចេញ។ តែការពិតចុងក្រោយយ៉ាងណាវិញនោះ គឺទាល់តែរង់ចាំមើលភាគ ២ ទាំងអស់គ្នា ដែល នឹងចេញនាថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែកញ្ញានេះ វេលាម៉ោង ៧យប់ លើហ្វេសប៊ុកផេក Sabay និង Smart Axiata

តាមរយៈការចូលរួមយោបល់របស់អ្នកមើលក្នុងជាង ៦ថ្ងៃមកនេះ ឃើញថា ភាគច្រើនយល់ថាតួស្រីដែលលួចក្រាស់បងនីត នឹងជោគជ័យលើការសារភាពច្រឡំនេះ , មួយភាគធំទៀតនាំគ្នាខំមិន អាណិតតួវីដ ដែលបានលួចស្រលាញ់គេដែរ តែដើម្បីសេចក្ដីសុខមនុស្សខ្លួនឯងស្រលាញ់ទាំង២ ស៊ូលាក់ទុកអារម្មណ៍ពិត ។ ខ្លះវិញក៏ខំមិនថាចង់ឲ្យតួស្រីមើលឃើញវីដខ្លះផង។

ចុះអ្នកវិញយល់ម៉េចដែរ ក្រោយមើលភាគ១ រួច ? បើមិនទាន់មើលទេ អាចមើលលេងៗ ឥលូវនេះបាន ស្អែកចេញភាគថ្មី មើលតបានលឿនម៉ង តាមលីងខាងក្រោម ៖

ជាជំនួយដល់ការទាយសាច់រឿងលេងមួយដែរ ឥលូវនេះអ្នកអាចមើល រូបភាពក្រៅឆាកមួយចំនួនដែលបង្ហាញពីការខិតខំប្រឹងប្រែងសម្តែង និង ថតរឿងយ៉ាងសស្រាក់ស្រាំរយៈពេល ២ថ្ងៃ របស់ក្រុមការងារថតរឿង Sabay ដែលបានចាប់ផ្តើមចេញថតតាំងពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ១យប់ ។

តោះ ! មើលរូបភាពក្រោយឆាកគួរឲ្យចាប់អារម្មណ៍មួយចំនួន ពេលថតរឿង លួចស្រលាញ់ ខាងក្រោម ៖

អត្ថបទ៖ លីដា