Zidane និយាយ​ម៉េច​ខ្លះ​ពី​អត្តចរិត​របស់​ Toni កន្លង​មក​នេះ?

  • 2020-09-02 13:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Zinedine Zidane គ្រូ​បង្គោល​ក្លឹប​ Real Madrid បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​បម្រើ​ Toni Kroos ជា​មនុស្ស​មិន​សូវ​មាត់ក​មែន​ តែ​​ម៉ត់ចត់​ និង​តែង​តែ​លើក​គំនិត​ល្អៗ​នៅ​រាល់​ពេល​​ប្រជុំ​ក្រុម​ជា​និច្ច​។

លោក​ Zidane បាន​និយាយ​ថា​៖" Toni គេ​អត់​សូវ​និយាយ​ទេ​ គេ​ស្ងៀមស្ងាត់​តែ​រហូត​ហ្នឹង​ គេ​និយាយ​នៅ​ពេល​ ដែល​គេ​តម្រូវ​ឲ្យ​និយាយ​ប៉ុណ្ណោះ​។

គ្រូ​បង្គោល​រូប​នេះ​បន្ត​ថា​៖" តែ​ពេល​គេ​បាន​និយាយ​ម្ដងៗ​ គេ​និយាយ​មិន​ឈប់​សោះ​ មិន​ថា​ជា​មួយ​អ្នក​ដឹក​នាំ​ គ្រូ​បង្គោល​ ឬ​ក៏​មិត្ត​រួម​ក្រុម​របស់​ខ្លួន​នោះ​។ រាល់​ប្រជុំ​ម្ដង​ៗ​គេ​ លើក​យក​គំនិត​ល្អ​ៗ​ មក​និយាយ​ជា​និច្ច​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Kroos បាន​មក​លេង​ឲ្យ​​ Real តាំង​ពី​ឆ្នាំ​ ២០១៤មក​ដោយ​ចូល​រួម​បាន​ ២៧៨​ប្រកួត​ និង​រក​គ្រាប់​បាន​ ១៩​គ្រាប់​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម