Van de Beek ប៉ះ​ក៏​​ល្អ ស៊ុត​ក៏​ច្បាស់​​ជា​ហេតុផល​ Man Utd ប្រឹង​ទិញ​ទាល់​តែ​បាន

  • 2020-09-03 04:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទន្ទឹង​រងចាំ​អស់​រយៈ​ជា​យូរ Manchester United បាន​ប្រកាស​​ដំណឹង​ឲ្យ​អ្នក​គាំទ្រ​របស់​ពួក​គេ​សប្បាយ​ចិត្ត ដោយ​​សម្រេច​ទិញ​បាន​ខ្សែ​បម្រើ Donny van de Beekជា​ផ្លូវការ។

កីឡាករ​វ័យ​២៣​ឆ្នាំ​ចូលរួម​ជាមួយ​បិសាច​ក្រហម​ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន ពី​ក្រុម​នៃ​ប្រទេស​ហុល្លង់ Ajax។ Van de Beek បាន​ចុះ​កុងត្រា​រយ​​​​​​​​​​​ពេល​៥​ឆ្នាំ​ ដោយ​ទទួល​បាន​​ជាង​១០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ជាមួយ​លក្ខខណ្ឌ​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេង​​ទៀត។

Donny ជា​កីឡាករ​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​​លេង​តំបន់​កណ្ដាល​ប៉ះ​បាន​ច្បាស់ ជា​ពិសេស​ការ​សម្រេច​ទី​របស់​គេ​ល្អ​ផង​ដែរ។ គេ​ជា​កីឡាករ​ដំបូង​ដែល​លោក Ole Gunnar Solskjaer នាំ​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ ហើយ​ត្រូវ​ចាប់​ដៃ​គូ​លេង​ជាមួយ Paul Pogba និងBruno Fernandes។

ខាង​ក្រោម​ជា​បច្ចេកទេស​លេង​របស់ Donny van de Beek

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី