ចេញភាគ ២ ល្ងាចនេះ «លួចស្រលាញ់» មានរឿងអីបានមុខតួសេដម្ល៉េះ?

  • 2020-09-03 10:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ការ​រង​ចាំរយ:ពេលមួយសប្ដាហ៍ពេញ ទីបំផុតរឿងភាគខ្លី​​ «លួចស្រឡាញ់»​ ភាគ២ នឹងចេញនៅល្ងាចថ្ងៃទី​ ៣​ កញ្ញា ២០២០​ នេះហើយ។ រឿង​នេះ នឹង​មាន​ចាក់​ផ្សាយ​លើ​ហ្វេស​ប៊ុក​ផេក Sabay និង Smart Axiata នា​ម៉ោង ៧យប់ ។

មាន​អារម្មណ៍​យ៉ាងណា​ដែរ​បន្ទាប់​ពី​បាន​ទស្សនា ភាគ១ កាល​ពី​សប្ដាហ៍​មុន​នេះ? មាន​ចូល​សាច់​រឿង​ខ្លួន​ឯង​ខ្លះ​ដែរ​អត់? ហើយ​ចុង​ក្រោយ​តើ​តួ​អង្គ​វីដ ឬ តួ​អង្គ​បង​នីត​ដែល​ជា​មនុស្ស​ដែល​ពិសី​ជ្រើស​រើស?​ ចឹង​កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា​ណា៎ ។

ក្រៅ​ពី​នេះ​នៅ​ក្នុង​ភាគ​ ២ មាន​ចំណុច​ពិសេស ៤ ទៀត​សម្រាប់​អ្នក​ទស្សនា​គួរ​តាម​ដាន ៖

១. ស្រាយ​ចម្ងល់​ការ​ទស្សន៍​ទាយ​ពី​វគ្គ ១ ៖ ក្នុង​ភាគ​ ២ នេះ ពួក​យើង​នឹង​ដឹង​ថា​តើ​បេះ​ដូង​របស់​ពិសី និង​លោត​ឲ្យ​អ្នក​ណា​ពិត​ប្រាកដ​ហើយ​។ តោះ ! ចាំ​មើល​ចុង​ក្រោយ​ជា​វីដ ឬ​ បង​នីត?

២.​ បើ​ស្រឡាញ់​ត្រូវ​តែ​ក្លាហាន ៖ ត្រូវ​តែ​ហ៊ាន ត្រូវ​តែ​តស៊ូ សម័យ​នេះ​ហើយ​គេ​លែង​ប្រកាន់​មនុស្ស​ស្រី​ទៅ​សារភាព​មនុស្ស​ប្រុស​មុន​ហើយ។​ បើ​នឹក​រក​គេ ហើយ​បើ​ស្រឡាញ់​ប្រាប់​គេ​ទៅ​ប្រយ័ត្ន​បាន​ត្រឹមតែ​អោប​រូប​ថត ។

៣. ម្នាកក់ត្រូវចាក់ចេញ ៖ ដើម្បីសេចក្ដីសុខរបស់មនុស្សដែលខ្លួនស្រលាញ់​ ព្រមទាំងសេចក្ដីសុខផ្លូវចិត្តរបស់ខ្លួនឯង នឹង​មានម្នាក់​ត្រូវលះបង់ ហើយដើរ​ចេញ ចាំមើលតើអ្នកណា​ត្រូវ​ដើរចេញ?

៤. ឲ្យ​តម្លៃ​អ្នក​ដែល​នៅ​ជិត​ខ្លួន​អ្នក​បំផុត ៖ ក្នុង​រឿង​នេះ​នឹង​បង្ហាញ​ពី​តម្លៃ​របស់​នរណា​ម្នាក់​នៅ​ពេល​មាន​គេ និង​ពេល​បាត់​បង់​គេ។ ពេល​ខ្លះ​យើង​តែង​តែ​មើល​ហួស មើល​ផុត​អ្នក​ដែល​នៅ​ជិត​ខ្លួន​យើង​បំផុត ដោយ​គិត​ថា​ពួក​គេ​នឹង​នៅ​ជិត​អ្នក​រហូត​ តែ​ត្រូវ​ចាំ​ថា​ពួក​គេ នឹង​ចាក​ចេញ​នៅ​ថ្ងៃ​ណា​មួយ។

៥. តួ​ម្នាក់​ៗ បាន​រក​ឃើញពីអារម្មណ៍ពិត​ខ្លួនឯង ៖ ​ ច្បាស់​នេះ​ដោយ​នេះ​ជា​ភាគ​បញ្ចប់ ដូច្នេះ លែង​មាន​ការ​លាក់​លៀម​ទៀត​ហើយ។ ក្នុង​ភាគ​២ នេះ​តួ​ទាំង​អស់ នេះ ចាប់​ផ្តើម​បង្ហាញ​ពី​អារម្មណ៍​ពិត​ខ្លួន​ឯង​ដែល​បាន​លួច​ស្រលាញ់​គេ ដោយ​មិន​ខ្លាច​ថា​ត្រូវ​គេ​បដិសេធ ឬ ទទួល​ស្គាល់​ឡើយ។

ចឹង​កុំ​ភ្លេច​រង់​ចាំ​ទស្សនា​ទាំងអស់​គ្នាណា ថា​សាច់​រឿង​ភាគ ២ នេះ ដូច​ការ​រៀប​រាប់​ខាង​លើ​ក៏​អត់ ៕

តោះ! បើ​ពិបាក​រង់ចាំ​ ឥលូ​វអាច​មើល រឿង​ភាគ ១ លេង​សិន​បាន ៖

Vichny

អត្ថបទពេញនិយម