ព្រូដិនសលកម្ពុជា ផ្ដល់រង្វាន់ដ៏អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់ ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ

  • 2020-09-04 03:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា នឹងផ្ដល់ជូននូវរង្វាន់ដ៏ធំសម្បើមជាងគេបំផុត និងមិនធ្លាប់មានពីមុនមក តាមរយៈកម្មវិធីពិសេស ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

អតិថិជននឹងមានឱកាសឈ្នះរង្វាន់ធំ គឺរថយន្តម៉ាក MG ZS ស៊េរីឆ្នាំ២០២១ ដ៏ថ្មីសន្លាងចំនួនមួយគ្រឿង និង រង្វាន់ធំបន្ទាប់គឺម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២១ មួយគ្រឿងផងដែរ។

ក្រៅពីរង្វាន់ធំទាំងពីរខាងលើ នៅមានរង្វាន់ជាច្រើនផ្សេងទៀតរួមមានទូរស័ព្ទដៃ Samsung Galaxy A51 ចំនួន ១០ គ្រឿង នាឡិកាដៃ Samsung Galaxy Active 2 ចំនួន ២០ គ្រឿង និងឧបករណ៍វាស់កំដៅឌីជីថលចំនួន ៥០ គ្រឿងទៀត ដែលត្រៀមសម្រាប់អតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។

អតិថិជនទាំងថ្មី ទាំងចាស់ ដែលជាវបណ្ណសន្យារ៉ាប់រងអាយុជីវិតណាមួយពី ព្រូដិនសលកម្ពុជា ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ នឹងត្រូវបានបញ្ចូលឈ្មោះទៅក្នុងកម្មវិធីចាប់ឆ្នោត ដើម្បីមានឱកាសឈ្នះរង្វាន់ណាមួយក្នុងចំណោមរង្វាន់ដ៏អស្ចារ្យទាំងនេះ។

អ្នកឈ្នះរង្វាន់នឹងត្រូវបានប្រកាសឈ្មោះនៅក្នុងកម្មវិធីចាប់ឆ្នោត ដែលនឹងផ្សាយផ្ទាល់នៅលើទំព័រហ្វេសបុក របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ផ្ដល់ការការពារហិរញ្ញវត្ថុ និងសុខភាព ដល់ប្រជាពលរដ្ឋកម្ពុជា ដែលមានបំណងចង់បានការពារសុខុមាលភាព និងសន្តិសុខហិរញ្ញវត្ថុរបស់ក្រុមគ្រួសារគ្រប់ពេលវេលាទាំងអស់៕