បញ្ជីស្មាតហ្វូន Android កំពូលល្បឿន រកឃើញជើងឯកថ្មី

  • 2020-09-07 02:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi Mi 10 Ultra គឺ​ជា​ស្មាតហ្វូន​​ល្អ​ឯក​មួយ​ប្រចាំ​ឆ្នាំ ២០២០ ដែល​អាច​ធ្វើ​បាន​ល្អ​លើ​ការងារ​ជា​ច្រើន។ ប្រតិបត្តិការ​លើ​ស្មាតហ្វូន​នេះ​រ៉ាប់រង​ដោយ​បន្ទះ​ឈីប Snapdragon 865 ជា​មួយ​នឹង​ RAM ដែល​មាន​ជម្រើស​ទំហំ​ដល់ ១៦GB ជា​ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​​ទំហំ​ ៥១២GB ​ប្រភេទ UFS 3.1។

AnTuTu បាន​បញ្ចេញ​បញ្ជី​ស្មាតហ្វូន Android ​កំពូល​ប្រចាំ​ខែ​សីហា​សម្រាប់​​ស្មាតហ្វូន​ដែល​លក់​នៅ​ប្រទេស​ចិន ដែល​ជា​លទ្ធផល Mi 10 Ultra ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ​​ដែល​មាន​ពិន្ទុ​សរុប​ ៦៤៦ ៧៣០ ពិន្ទុ។ ពិន្ទុ​នេះ​គឺ​បាន​មក​ពី​ការ​ធ្វើ​តេស្ត​លើ Mi 10 Ultra ជាង ១​ពាន់​គ្រឿង ដែល​តេស្ត​លើ​កម្មវិធី​ AnTuTu V8 ចន្លោះ​ថ្ងៃ​ទី​១ ដល់​ទី​៣១ ខែ​កក្កដា។

ស្មាតហ្វូន​ជាប់​លេខ​ពីរ​គឺ iQOO 5 ប្រើ​ប្រាស់​ឈីប Snapdragron 865 ដែល​មាន​ពិន្ទុ​សរុប​ ៦៣៧ ៦១៦​ពិន្ទុ។ ចំណែក​លេខ​បី​គឺ​បាន​​លើ​ស្មាតហ្វូន Asus ROG Phone 3 ដែល​ប្រើ​ប្រាស់​ឈីប Snapdragon 865+ ប៉ុន្តែ​មាន​ពិន្ទុ​សរុប ៦២៩ ២៤៥​ពិន្ទុ។

ចំណាត់​ថ្នាក់​ជា​បន្ត​បន្ទាប់​គឺ Black Shark 3S, vivo X50 Pro+, OPPO Find X2 Pro, Mi 10 Pro, iQOO Neo3 និង Redmi K30 Pro៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង