ក្រោយ​មក​ពី​ដើរលេង កីឡាករសំខាន់ Man City ២នាក់​បាន​ឆ្លង​កូវីដ

  • 2020-09-07 12:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Riyad Mahrez និង​ខ្សែ​ការពារ​ Aymeric Laporte ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ-១៩ នៅ​ក្នុង​ថ្ងៃ​នេះ​បន្ទាប់​ពី​វិល​ត្រលប់​ពី​ដំណើរ​កម្សាន្ត​នៅ​ Barcelona ប្រទេស​អេស្ប៉ាញ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ Manchester City ផ្ទាល់​។

កីឡាករ​ទាំង​ពីរ​ មាន​សុខភាព​មាំមួន​ធម្មតា​ តែ​ត្រូវ​បាន​គេ​ដាក់​ក្នុង​ចត្តាឡីស័ក​ចំនួន​ ១៤​ថ្ងៃ​និង​ទទួល​បាន​ការ​ព្យាបាល​ពី​សុខាភិបាល​ប្រទេស​អង់គ្លេស​ ដើម្បី​ចៀសវៀង​កុំ​ឆ្លង​ទៅ​អ្នក​ដទៃ​។

យ៉ាង​ណា​មិញ​ ចំពោះ​កីឡាករ​ និង​អ្នក​រួម​ដំណើរ​ជា​មួយ​កីឡាករ​ទាំង​ពីរ​ខាង​លើ​ទាំង​អស់​ក៏​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ចត្តាឡីស័ក​ផង​ដែរ​។

ក្លឹប​ Man City ទាំង​មូល​ក៏​ដូច​ជា​អ្នក​គាំទ្រ​ទាំង​អស់​ ក៏​បាន​ចេញ​សារជូនពរ​កីឡាករ​ទាំង​ពីរ​ ឲ្យ​ចាប់​ជា​សះស្បើយ​ផង​ដែរ​៕

ប្រភព៖ mancity   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម