ស្ងាត់ៗ Carrasco ចែកផ្លូវដាច់ស្រេចជាមួយក្លឹបចិន មកចូលរួមជាមួយ Atletico Madrid
- 2020-09-09 11:47:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ Carrasco ចែកផ្លូវដាច់ស្រេចជាមួយក្លឹបចិន មកចូលរួមជាមួយ Atletico Madrid
ចន្លោះមិនឃើញ
ខ្សែស្លាបបែលហ្សិកកីឡាករ Yannick Carrasco បានចុះកុងត្រាជាអចិន្ត្រៃយ៍រយៈពេល ៤ឆ្នាំជាមួយក្លឹប Atletico Madrid ក្រោយពីលេងខ្ចីជើងអស់រយៈពេលកន្លះរដូវកាល។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្លឹបអេស្ប៉ាញមួយនេះបានឲ្យដឹងថា ខាងក្លឹប និងក្លឹបចិន Dalian Professional FC បានព្រមព្រៀងក្នុងការផ្ទេរ Carrasco។
ក្លឹបដែលមានមូលដ្ឋាននៅរាជធានីម៉ាឌ្រីដបានបន្តថា Carrasco ជាកីឡាករគន្លឹះរបស់ក្លឹប ដោយជួយឲ្យក្លឹបឈរនៅលេខ ៣ ហើយធានាបាននូវកៅអី UEFA Champions League។
គួរបញ្ជាក់ផងដែរថា កីឡាករបែលហ្សិករូបនេះធ្លាប់លេងនៅ Atletico រយៈពេលជាង ៣ឆ្នាំ មុននឹងផ្ទេរទៅលេងនៅចិន ហើយត្រលប់មកវិញនៅខែមករា ឆ្នាំ២០២០ ក្នុងលក្ខខណ្ឌខ្ចីជើង មុននឹងចុះកុងត្រាអចិន្ត្រៃយ៍កាលពីម្សិលមិញនេះ៕