មានដល់ ២៣ម៉ឺននាក់ ចុះឈ្មោះទិញទូរសព្ទតម្លៃ ៣៣០០ដុល្លារ

  • 2020-09-10 03:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ដំណឹង​ថ្មី​មួយ​​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា​ Galaxy Z Fold2 របស់ Samsung កំពុង​តែ​មាន​តម្រូវ​ការ​ខ្លាំង។ Galaxy Z Fold2 ធម្មតា​មាន​តម្លៃ​ប្រមាណ ២០០០​ដុល្លារ ចំណែក​ប្រភេទ​ពិសេស​ Thom Browne Edition មាន​តម្លៃ​ដល់ ៣៣០០​ដុល្លារ។

ទោះ​បី​ជា​ Thom Browne Edition មាន​តម្លៃ​ថ្លៃ​ខ្លាំង​ក្ដី ប៉ុន្តែ​មាន​មនុស្ស​ប្រមាណ ២៣​ម៉ឺន​នាក់​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ឈ្មោះ​ទិញ​ស្មាតហ្វូន​ដែល​ផលិត​មាន​ចំនួន​កំណត់​នេះ។ ស្មាតហ្វូន​ពិសេស​នេះ​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​កាស​ Galaxy Buds Live និង Galaxy Watch3 រួម​ជា​មួយ​សម្បក​ការពារ​ពិសេស​ផង​ដែរ។

យ៉ាងណាក្ដី ​Samsung គ្រោង​ផលិត​ Galaxy Z Fold2 Thom Browne Edition ​ត្រឹម​ ៥​ពាន់​គ្រឿង​ប៉ុណ្ណោះ​សម្រាប់​លក់​លើ​សកល​លោក ដែល​​នៅ​កូរ៉េ​ខាង​ត្បូង​នឹង​មាន​លក់​ត្រឹម ១​ពាន់​គ្រឿង​ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា​ទាល់​តែ​អ្នក​មាន​សំណាង​ទើប​អាច​បាន​ប្រើ​ស្មាតហ្វូន​បត់​ពិសេស​នេះ៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី