Fan ​ភ្ញាក់​ផ្អើល ​ឃើញ Messi ​មាន Rate ​ខ្ពស់​ជាង​គេ​នៅ FIFA 21

  • 2020-09-11 01:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA 21 ​បាន​ចេញ​ឈ្មោះ​កីឡាករ ​និង​ចំណាត់​ថ្នាក់ Rate ​ម្នាក់​ៗ​មក​ហើយ ​ដោយ​គេ​សង្កេត​ឃើញ​ថា Lionel Messi ​នៅ​ឆ្នាំ​នេះ​ស្ថិត​នៅ​លេខ​១ ​លើស Lewandoski ​ដែល​ជា Top Scorer ​គ្រប់​ពាន​រង្វាន់​ថែម​ទៀត។

​Messi ​នា​រដូវ​កាល​នេះ ​មិន​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​នោះ​ទេ ​ហើយ​ការ​ប្រកួត​ចុង​ក្រោយ​វិញ ​បញ្ចប់​ទៅ​ដោយ​ចាញ់​ក្រុម Bayern Munich ​របស់​ខ្សែ​ប្រយុទ្ធ Lewandoski ​ដល់​ទៅ ៨-២ ​ឯ​ណោះ។ ​តែ​បើ​តាម FIFA 21 ​វិញ ​បែរ​ជា​យក​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​នេះ ​មាន Rate ​ដល់​ទៅ​៩៣​ឯ​ណោះ ​ពោល​គឺ​លើស​គេ​តែ​ម្ដង។

​សម្រាប់ Cristiano Ronaldo ​វិញ ​នៅ​លេខ​២ ​មាន​៩២​​និង​ខ្សែ​ប្រយុទ្ធ​ជាង​គេ​រដូវ​កាល​មុន Lewandoski ​មាន​ត្រឹម​តែ​៩១​ប៉ុណ្ណោះ។ សម្រាប់​នៅ​អង់គ្លេស​វិញ De Bruyne ​របស់​ក្រុម Man City ​នៅ​លើ​គេ ​មាន​៩១​ដែរ ​ដូច​ទៅ​នឹង​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Bayern Munich ​។ ​ការ​ដាក់ Rate ​នា​រដូវ​កាល​ថ្មី​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ប្រតិកម្ម​មិន​តិច​នោះ​ទេ ព្រោះ​មើល​ទៅ​មិន​សម​សោះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ