James រំពឹង​​អាច​​ធ្វើ​រឿង​ធំ​​២​កើត​ឡើង សម្រាប់​ការ​ផ្លាស់​មក​ Everton

  • 2020-09-11 07:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ថ្មី​របស់​ក្លឹប Everton កីឡាករ James Rodriguez ជឿជាក់​ថា គេ​នឹង​អាច​យក​ទម្រង់​ដើម​ដែល​ធ្លាប់​លេង​ល្អ​កន្លង​ទៅ​មក​វិញ និង​ឈ្នះ​ពាន​ជាមួយ​​ក្រុម។

កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ពិត​ប្រាកដ​១២​លាន​ផោន​ផ្ទេរ​ពី Real Madrid ធ្លាប់​ជា​ម្ចាស់​ស្បែកជើង​មាស​នៅ​ព្រឹត្តិការណ៍ World Cup ២០១៤ និង​រក​បាន​១៧​គ្រាប់​​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​៤០​ប្រកួត​ក្រោម​ការ​ដឹកនាំ​របស់ Ancelotti នៅ​កីឡដ្ឋាន Bernabeu។

ត្បិត​តែ​ធ្លាប់​ឈ្នះ​ពាន​​ចំនួន​៩ ប៉ុន្តែ​ទម្រង់​លេង​របស់ James ហាក់​មិន​ស្ថិតឋេរ​​សោះ។ យ៉ាងណា​កីឡាករ​វ័យ​២៩​ឆ្នាំ​សញ្ជាតិ​កូឡំប៊ី​​ជឿជាក់​ថា ការ​ធ្វើ​ការ​ជាមួយ​លោក Ancelotti ជា​លើក​ទី​៣​នឹង​អាច​ជួយ Everton លើក​ពាន។

James បាន​លើក​ឡើង​ថា នៅ Everton ជា​ក្រុម​ដែល​មាន​បុគ្គលិក​មាន​​​គំនិត​ជ្រៅ​នៅ​គ្រប់​ថ្នាក់ ដែល​ពួក​គេ​ទាំង​នោះ​អាច​កំណត់​ឈាន​ទៅ​រក​គោលដៅ​ដែល​ចង់​បាន ជា​ពិសេស​ការ​ឈ្នះ​ពាន។ វា​គឺ​ជា​​ផែនការ​រយៈពេល​វែង ប៉ុន្តែ​​មិន​ថា​ប៉ុន្មាន​ខែ​ទៀត​ឬ​ប៉ុន្មាន​ឆ្នាំ​ទៀត​ ការ​ឈ្នះ​ពាន​អាច​នឹង​មាន​លទ្ធផល។ James ក៏​សង្ឃឹម​អាច​​យក​ទម្រង់​លេង​កាល​ពី​៦​ឆ្នាំ​មុន​មក​វិញ​ឲ្យ​បាន​ផង​ដែរ ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ដែល​ស្គាល់​គេ​ច្បាស់៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម