អ៊ុំវឿន ហូរទឹកភ្នែកមករ៉ាវៗ ពេលកោសកាតឃើញឈ្នះរង្វាន់ ១ម៉ឺនដុល្លារ

  • 2020-09-11 07:59:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចូលរួមលើកកម្ពស់ និង ជម្រុញការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលខ្មែរ ក្រុមហ៊ុន Smart Axiata បានផ្ដួចផ្ដើមការចែកជូនទឹកប្រាក់ពីកាត «កោសឈ្នះ! កោសឈ្នះ!» ដែលជាកម្មវិធីបញ្ចូលលុយជាមួយកាតកោស ប្រាក់រៀល ចំនួន ៥០០០ ឬ ១០០០០ រៀល និងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរ។

អតិថិជន ២ រូប មកពីខេត្តបាត់ដំបង និងខេត្តតាកែវ បានឈ្នះរង្វាន់ទឹកប្រាក់ មួយនាក់ ១ ម៉ឺនដុល្លារ ដែលជារង្វាន់ធំមួយក្នុងចំណោមរង្វាន់ធំជាច្រើនផ្សេងទៀត។

យុវជន ជឹម ចិត្រា

យុវជន ជឹម ចិត្រា មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជាអ្នកឈ្នះរង្វាន់ ១០០០០ ដុល្លារ ដំបូងគេបង្អស់ បានឲ្យដឹងថា៖ «ការឈ្នះរង្វាន់ទឹកប្រាក់១ ម៉ឺនដុល្លារពិតជាជួយខ្ញុំបានច្រើនមែនទែន ពីព្រោះឥឡូវនេះគឺពិបាករកការងារខ្លាំងណាស់ដោយសារតែមានវិបត្តិកូវីដ១៩ ដែលកំពុងរាតត្បាតពេញប្រទេស។»

អ្នកឈ្នះរង្វាន់សាច់ប្រាក់ ១០០០០ ដុល្លារ ម្នាក់ទៀតគឺ លោកស្រី នាង វឿន ជាពលរដ្ឋស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា លោកស្រីមិនដែលនឹកគិតថាមានសំណាង ឈ្នះរង្វាន់ធំយ៉ាងនេះទេ ហើយលោកស្រី នឹងយកលុយឈ្នះពីកម្មវិធីនេះទៅសងបំណុលគេ ខ្លះទុកឲ្យកូនរៀន និងខ្លះទៀតទុកប្រើប្រាស់ពេលចាំបាច់ណាមួយ។

អ៊ុំស្រី នាង វឿន បាននិយាយថា ៖ «ពេលល្ងាច កូនពៅអ៊ុំកោសកាតឃើញរង្វាន់ ១ ម៉ឺនដុល្លារ…អ៊ុំចាប់ផ្ដើមមានអារម្មណ៍រំភើបខ្លាំងណាស់ ហើយទឹកភ្នែកហូរមក​រ៉ាវ​ៗហ្មង អ៊ុំមិនដែលគិតថាអ៊ុំមានសំណាងឈ្នះរង្វាន់ធំយ៉ាងនេះទេ។ អ៊ុំសប្បាយចិត្តពេករហូតដល់ដេកមិនលក់ពេញមួយយប់។ អ៊ុំគិតថានឹងយកលុយខ្លះទៅសងគេ ហើយទុកខ្លះឲ្យកូនដើម្បីរៀន និងខ្លះទៀតទុកទិញថ្នាំពេទ្យប្រសិនបើអ៊ុំឈឺ។»

គួរបញ្ជាក់ថាតាមរយៈ កាត«កោសឈ្នះ! កោសឈ្នះ!» គ្រប់កាតកោសប្រាក់រៀលទាំងអស់របស់ Smart គឺសុទ្ធតែមានរង្វាន់ដែលរង្វាន់សរុបទាំងអស់នោះមានដូចជា៖

  • លុយសុទ្ធ ១០០០០ ដុល្លារ ចំនួន ៥ រង្វាន់

  • លុយសុទ្ធ ១០០ ដុល្លារ ចំនួន ១០០ រង្វាន់

  • ទូរសព្ទ OPPO Reno3 ចំនួន ២០០ រង្វាន់

  • ទូរសព្ទ OPPO Find X2 Pro ចំនួន ១០០ រង្វាន់

  • ទូរសព្ទ Smart Hero ចំនួន ៥០០ រង្វាន់

  • និងលុយបន្ថែមក្នុងប្រព័ន្ធរាប់លានរង្វាន់

ចាប់តាំងពីផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា Smart ជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានចាប់ផ្តើមដំណើរការបច្ចេកវិទ្យា4Gក្នុងឆ្នាំ 2014 និងបន្តបន្ទាប់ដោយបច្ចេកវិទ្យា4G + នៅឆ្នាំ 2016 និងបច្ចេកវិទ្យា 4G + ជាមួយ HD Voice (VoLTE) នៅឆ្នាំ 2017 និង4.5G នៅឆ្នាំដដែល។

កាលពីពាក់កណ្ដាលឆ្នាំ២០២០នេះ ក្រុមហ៊ុន Smart បានរៀបចំធ្វើតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G ដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសបញ្ជាក់ពីភាពជាអ្នកនាំមុខគេជានិច្ចរបស់ក្រុមហ៊ុននៅក្នុងវិស័យទូរគមនាគមន៍ចល័ត Smart។

ក្រុមហ៊ុន Smart ប្ដេជ្ញាបន្តនាំយកកម្មវិធីឈ្នះរង្វាន់ពិសេសៗ របៀបរស់នៅបែបឌីជីថលថ្មី និងកម្មវិធីកំសាន្តជាច្រើនផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមតាមដានលើទំព័រ Facebook របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់ www.smart.com.kh

អត្ថបទថ្មី