កុំឲ្យពិបាកគិត! មកស្គាល់ម្ហូប៥ មុខក្នុងរដូវភ្ជុំ ត្រូវទាំងសម្រាប់ទៅវត្ត និងញុំាជុំគ្រួសារឆ្ងាញ់មាត់ សុខភាពក៏ល្អ

  • 2020-09-12 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យភ្ជុំបិណ្ឌ ជាពេលវេលាជួបជុំ គ្រួសារ ញាតិមិត្តបងប្អូនជិតឆ្ងាយ និងធ្វើចង្ហាន់ ទៅវត្តធ្វើបុណ្យ ដើម្បីឧទ្ទិសជូនបុព្វការីជនដែលបានចែកឋានទៅ។ ជាទូទៅ ម្ហូបដែលបានធ្វើក្នុងរដូវបុណ្យភ្ជុំនេះ មិនត្រឹមតែយកទៅប្រគេនព្រះសង្ឃទេ វាក៏ជាម្ហូបសម្រាប់ញុំាជួបជុំគ្រួសារផងដែរ។

ម្ហូបខ្មែរយើងមានច្រើនមុខណាស់ តែម្ហូបដែលខ្មែរយើងនិយមធ្វើយកទៅវត្ត មានដូចជា អាម៉ុក, ឆាមីសួរ ឬ មីឆា , ខសាច់ជ្រូកពងទា, ស្ងោរជ្រក់សាច់មាន់ ឬសាច់គោ, ត្រីបំពង- ទឹកត្រីស្វាយ

ជំនឿតៗគ្នាថា ការចែករំលែកម្ហូបឆ្ងាញ់ៗ ដល់អ្នកមានតម្រូវការ និងព្រះសង្ឃក្នុងរដូវបុណ្យនេះ នឹងធ្វើឲ្យអ្នកជួបតែរឿងល្អក្នុងជីវិត និងរកស៊ីកាន់តែចម្រើន ។ មិនថាការធ្វើម្ហូបញ៉ាំខ្លួនឯង ឬ ម្ហូបប្រគេនព្រះសង្ឃទេ អ្នកត្រូវយកចិត្តទុកដាក់ជ្រើសរើស តែបន្លែ និងសាច់ដែលល្អសម្រាប់សុខភាព ដូចជា ពពួកអាហារសរីរាង្គ (Organic) ជាដើម។

ដើម្បីធានាបាននូវសុវត្ថិភាពចំពោះសុខភាពក្រុមគ្រួសារយើង អ្នកគួរតែទិញត្រី សាច់ បន្លែ ផ្លែឈើ ដែលបានត្រួតពិនិត្យគុណភាព ផលិតផលក្នុងស្រុក ដែលបានមកពីកសិករខ្មែរពិតៗដូចជា ផ្សារលក់ផលិតផលសរីរាង្គធម្មជាតិ ប៊ីយ៉ូ (Urbio) ជាដើម ។

ផ្សារប៊ីយ៉ូ (UrBio) បានប្រមូលផ្តុំផលិតផលកសិកម្ម និងសិប្បកម្មខ្មែរមកពីគ្រប់ទិសទីទាំងក្នុងស្រុក និងក្រៅស្រុកដែលល្អចំពោះសុខភាព ពិសេសនោះគឺ ផលិតផលដែលកម្រនឹងជួបប្រទះ និងស្ទើរតែគ្មានលក់នៅលើទីផ្សារទៀតផង។

ផ្សារប៊ីយ៉ូ (UrBio Market) មានលក់ សាច់ ត្រី បន្លែ ផ្លែឈើ ធម្មជាតិស្រស់ៗគ្រប់មុខដែលជាអាហារសម្រាប់ជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ ហើយមិនត្រឹមតែធានាចំពោះសុវត្ថិភាពសុខភាពរបស់អ្នកញ៉ាំប៉ុណ្ណោះទេ ផ្សារប៊ីយ៉ូបានលើកកម្ពស់ដល់ប្រជាកសិករខ្មែរ ជំរុញឲ្យមានការដាំដុះដំណាំសុវត្ថិភាពកាន់តែច្រើនឡើងទៀតផង។

អស់បារម្ភ! ទោះជាប់រវល់ការងារ ពិបាកធ្វើដំណើរដោយសារភ្លៀង ឬ ស្ទះចរាចរ អ្នកក៏នៅតែអាចទទួលបានបន្លែ ត្រីសាច់ ផ្លែឈើស្រស់ៗជារៀងរាល់ថ្ងៃ ញុំាដោយមានទំនុកចិត្ត តាមរយៈ ការទូរស័ព្ទកុម៉្មង់ ឬ ចុចកុម្ម៉ង់ ពីផ្សារសរីរាង្គ Urbio តាមអេប Nham24 ។

ពិសេសសម្រាប់រដូវភ្ជុំបិណ្ឌនេះ Urbio ក៏មានទទួលរៀបចំស្លាដក់តាមការកុម្ម៉ង់របស់អតិថិជន ក្នុងតម្លៃសមរម្យ ចាប់ពី តម្លៃចាប់ពី ២០,០០០ រៀល រហូតដល់ ៨០,០០០ រៀល។

បើករៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៨: ៣០នាទីយប់។

បញ្ជាក់! សម្រាប់ការបញ្ចាទិញ ឬសួរព័ត៌មានផ្សេងៗ លោកអ្នកអាចចូលទៅកាន់ ៖

អត្ថបទ៖ Saroeun Sophearom