Samsung ដាក់តម្លៃទាបជាង ឥឡូវបានកុងត្រាផលិតឈីប Snapdragon 875 ទាំងអស់

  • 2020-09-14 08:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Qualcomm ត្រៀម​នឹង​បង្ហាញ​​ចេញ​បន្ទះ​ឈីប​កំពូល​ជំនាន់​បន្ទាប់​ក្នុង​ខែ​ធ្នូ​ខាង​មុខ​នេះ ហើយ​គេ​រំពឹង​ថា​វា​នឹង​មាន​ឈ្មោះ Snapdragon 875។

បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ ក្រុមហ៊ុន Samsung Semiconductor បាន​ផ្ដល់​នូវ​​តម្លៃ​មួយ​​ប្រសើរ​ជាង​ក្រុមហ៊ុន TSMC ដែល​ Qualcomm បាន​រើស​យក​ Samsung Semiconductor ក្នុង​ការ​ផលិត​ឈីប Snapdragon 875 ទាំង​អស់​សម្រាប់​លើ​ប្រើ​ស្មាតហ្វូន​ឆ្នាំ​ក្រោយ។

Samsung Semiconductor គឺ​ជា​ក្រុម​ហ៊ុន​សាខា​មួយ​របស់ Samsung Electronics ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ឺមីកុងឌុចទ័រ​ធំ​មួយ​ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មក។ ​ការ​ជួញ​ដូរ​ចុង​ក្រោយ​បំផុត​នេះ នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​នេះ​ឈរ​​ជើង​កាន់​តែ​រឹងមាំ​ត​ទៀត ហើយ​ចំពោះ​ការ​ជួញ​ដូរ​លើក​នេះ​គឺ​មាន​ទំហំ​ទឹក​ប្រាក់​ចន្លោះ​ពី ៨៥០​លាន​ដុល្លារ ទៅ ១​ពាន់​លាន​ដុល្លារ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង