ខេម នាំបងប្អូនទៅគោរពផ្នូរឪពុក ហើយបានពោលពាក្យយ៉ាងខ្លោចចិត្ដ
- 2020-09-15 08:19:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេម នាំបងប្អូនទៅគោរពផ្នូរឪពុក ហើយបានពោលពាក្យយ៉ាងខ្លោចចិត្ដ
ចន្លោះមិនឃើញ
តារាចម្រៀងសំឡេងស្អក ខេម បាននាំបងប្អូនទៅដល់មុខផ្នូរឪពុកនាខេត្ដកំពង់ឆ្នាំង ថ្ងៃនេះ ដើម្បីគោរពបូជា និងរំលឹកអនុស្សាវរីយ៍ទាំងឡាយរបស់ឪពុកជាមួយកូនៗ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌឆ្នាំ២០២០ នេះ។
នៅមុននេះបន្ដិចលោក ខេម បានបង្ហោះរូបថតមួយសន្លឹកអមជាមួយសំណេរដ៏វែងរៀបរាប់ពីគុណឪពុកចំពោះកូនៗនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖"ត្បិតថាពុកទៅចោលពួកយើងច្រើនឆ្នាំក៏ពិតមែន តែពាក្យសម្ដីប្រៀនប្រដៅ និងស្នាមញញឹមរបស់ពុកនៅតែស្ថិតនៅជាមួយពួកយើងរាល់ថ្ងៃ តែស្ដាយណាស់ដែលពុកមិនបានឃើញកូនៗមានឱកាសដូចសព្វថ្ងៃ"។
តារាចម្រៀងប្រុសល្បីឈ្មោះដែលទើបដើរចេញពីផលិតកម្មថោន ទៅកាន់ផលិតកម្មហ្គាឡាក់ស៊ីរូបនេះ បានរំលឹកនូវកំហុសមួយរបស់ខ្លួនកាលពីកុមារភាពថា រូបលោកបានបន្ទោសខ្លួនឯងថាហេតុអ្វីបានជាកើតមកចំគ្រួសារក្រ តែពេលនេះទើបលោកដឹងថាឪពុករបស់លោក គឺជាមនុស្សប្រុសអស្ចារ្យ ព្រោះកំណើតដែលលោកឪពុកផ្ដល់ឲ្យកូនៗ គឺមានតម្លៃលើសទ្រព្យសម្បត្តិទៅទៀត។
នៅចំពោះមុខផ្នូររបស់ឪពុកលោក ខេម បានពោលថា កូនៗសង្ឃឹមថាលោកពុកនឹងមើលកូនៗពីឋានសួគ៌ ហើយញញឹម និងមើលឃើញពីភាពជោគជ័យរបស់កូនគ្រប់គ្នា៕