Vidal កំពុង​តែ​ត្រៀម​វេច​បង្វេច​ផ្លាស់​ចេញ​ពី Barca ទៅ​កាន់​ក្លឹប​ធំ​អ៊ីតាលី

  • 2020-09-15 12:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ឈីលី​ Arturo Vidal កំពុង​តែ​ត្រៀម​ផ្ទេរ​ចេញ​ពី​ក្លឹប Barcelona ទៅ​កាន់​ក្លឹប​ធំ​អ៊ីតាលី​ Inter Milan នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

សារព័ត៌មាន​អន្តរជាតិ​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ផ្ទេរ​ចេញ​នេះ​កំពុង​តែ​កៀក​នឹង​បញ្ចប់​ណាស់​ទៅ​ហើយ ដោយ​កីឡាករ​អាមេរិក​ឡាទីន​រូប​នេះ​នឹង​ហោះ​ទៅ​កាន់​ទីក្រុង​មីឡង់ ប្រទេស​អ៊ីតាលី​ នៅ​ថ្ងៃ​អង្គារ​នេះ (ម៉ោង​នៅ​ទ្វីប​អឺរ៉ុប)។

Goal ក៏​បាន​ទម្លាយ​ឲ្យ​ដឹង​ថា Inter ចំណាយ​មិន​ដល់​ ១លាន​ដុល្លារ​ផង​ ដើម្បី​ទិញ​ Vidal ចេញ​ពី Barcelona។

សូម​រំលឹក​ផង​ដែរ​ថា Vidal មួយ​រយៈ​ចុង​ក្រោយ​នេះ​ ហាក់​មិន​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​ក្រុម​កីឡាករ​របស់​ក្លឹប​មាន​មូលដ្ឋាន​នៅ​តំបន់​ស្វយ័ត​បាសេឡូណា​ឡើយ។ លើស​ពី​នេះ​ទៀត​ គេ​ធ្លាប់​បាន​បញ្ចេញ​នូវ​ភាព​មិន​សប្បាយ​ចិត្ត​ទាក់ទិន​នឹង​រឿង​គ្រូ​បង្គោល​ថ្មី​លោក Ronaldo Koeman៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី