ឆ្លើយសំនួរស្តីពីច្បាប់ចរាចរណ៍ ដើម្បីឈ្នះរង្វាន់មួកសុវត្ថិភាពរៀងរាល់សប្ដាហ៍

  • 2020-09-16 02:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មីឆែលីន ជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតសំបកកង់ប្រកបដោយបច្ចេកវិទ្យាខ្ពស់ បានធ្វើការសហការជាមួយនិងសហព័ន្ធរថយន្តអន្តរជាតិ (FIA) ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន វើលដ៍ប្រីដ ត្រេឌីង ក្នុងការផ្តួចផ្តើមនូវយុទ្ធនាការសុវត្ថិភាពតាមដងផ្លូវរបស់មីឆែលីន & FIA តាមរយៈការផ្តល់មួកសុវត្ថិភាពដល់កុមារ និងមនុស្សពេញវ័យ ដែលជាឆ្នាំទី២នៃយុទ្ធនាការនេះ ។

គោលបំណងសំខាន់ គឺដើម្បីជួយពង្រឹងដល់ការយល់ដឹងបន្ថែមស្តីច្បាប់ចរាចរណ៍ សុវត្ថិភាពពេលធ្វើដំណើរតាមដងផ្លូវតាមរយៈម៉ូតូ ហើយយើងក៏នឹងបន្តចែកមួកសុវត្ថិភាពទៅកាន់តំបន់មួយចំនួនដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ដូចដែលបានធ្វើម្តងរួចមកហើយកាលពីឆ្នាំមុន ។

សម្រាប់សកម្មភាពនៃការចែកមួយសុវត្ថិភាពក្នុងឆ្នាំនេះ នឹងធ្វើឡើងជា២ដំណាក់កាល ទី១តាមរយៈអនឡាញ (ហ្វេសប៊ុក) និងទី២ តាមរយៈការចុះទៅដល់ទីកន្លែងផ្ទាល់តែម្តង ។ សម្រាប់កាចែកមួកសុវត្ថិភាពរយៈប្រព័ន្ធអនឡាញ អ្នកទាំងអស់គ្នាអាចចូលរួមបានដោយសេរី ដោយគ្រាន់តែឆ្លើយសំនួរ ដែលពាក់ព័ន្ធនិងច្បាប់ចរាចរណ៍ផ្លូវគោក ដែលរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់មួកសុវត្ថិភាពយ៉ាងស្រស់ស្អាត (លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្តន៍) ។ លោកអ្នកអាចស្វែងរកសំនួរប្រចាំសប្តាហ៍បានតាមរយៈគណនីហ្វេកប៊ុករបស់ក្រុមហ៊ុន មីឆែលីន ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន វើលដ៍ប្រីដ ត្រេឌីង ដែលមានតំណភ្ជាប់ខាងក្រោម។

លោក ធីម៉ូស៊ី មីឆែល (Timothy Mitchell) ប្រធានគ្រប់គ្រងការិយាល័យតំណាងមីឆែលីន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា យុទ្ធនាការសុវត្ថិភាពតាមដងផ្លូវរបស់មីឆែលីន & FIA តាមរយៈការផ្តល់មួកសុវត្ថិភាពដល់កុមារ និងមនុស្សពេញវ័យ គឺត្រូវបានធ្វើឡើងម្តងរួចមកហើយកាលពីឆ្នាំ២០១៩ ដែលជាផ្នែកមួយនៃយុទ្ធនាការសុវត្ថិភាពតាមដងផ្លូវរបស់មីឆែលីន ។ យុទ្ធនាការនេះ មានគោលបំណងក្នុងការជួយជំរុញ និងលើកកម្ពស់បន្ថែមដល់ការយល់ដឹងពីសុវត្ថិភាពតាមដងផ្លូវ សម្រាប់កុមារ និងមនុស្សពេញវ័យ ព្រោះពួកគេនឹងក្លាយជាអ្នកបើកបរយានយន្តទាំងនោះនាពេលអនាគត ។ ដើម្បីអោយយុទ្ធនាការដំណើរទៅបានយ៉ាងរលូន និងមានប្រសិទ្ធភាព ក្រុមហ៊ុនមីឆែលីន បានធ្វើការយ៉ាងកៀកជាមួយនិងក្រសួងពាក់ព័ន្ធក្នុងស្រុក ក្រុមហ៊ុនជាដៃគូ និងអង្គការឯករាជ្យផ្សេងទៀត ក្នុងការចែកមួកសុវត្ថិភាពសុវត្ថិភាពតាមសហគមន៍ និងតាមបណ្តាខេត្តដែលត្រូវបានជ្រើសរើស ហើយសម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ គឺយើងនឹងបន្តចែកមួកសុវត្ថិភាពចំនួន ១០០០ មួក។

លោក ធីម៉ូស៊ី មីឆែល (Timothy Mitchell) បានបន្ថែមទៀតថា សម្រាប់សកម្មភាពនៃការចែកមួកសុវត្ថិភាពក្នុងឆ្នាំនេះ សម្រាប់ដំណាក់កាលទី១ យើងជឿជាក់ថា ប្រព័ន្ធអនឡាញ នឹងជួយយើងក្នុងការបញ្ជូនព័ត៌មានទៅកាន់មនុស្សគ្រប់គ្នាអោយបានដឹង និងអាចចូលរួមបាន និងម្យ៉ាងជួយក្នុងការផ្សព្វផ្សាយព័ត៌មានទៅកាន់អ្នកបើកបរម៉ូតូ អោយមានការប្រុងប្រយ័ត្ន និងពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ ដែលជាលទ្ធផលឈានដល់ការចូលរួមកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដោយមិនពាក់មួកសុវត្ថិភាព ។

យើងសង្ឃឹមថា កុមារ និងមនុស្សពេញវ័យ នឹងក្លាយជាអ្នកបើកបរយានយន្តប្រកបដោយសុវត្ថិភាព និងគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេសកម្ពុជាបានយ៉ាងត្រឹមត្រូវ ដើម្បីលើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ ។ មួកសុវត្ថិភាពរបស់មីឆែលីន ត្រូវចែកជូន ដោយស្ថិតនៅក្រោមយុទ្ធនាការសុវត្ថិភាពតាមដងផ្លូវរបស់មីឆែលីន & FIA ហើយមួកសម្រាប់កុមារ ចាប់ពីអាយុ ៥-១២ ឆ្នាំ មួកមនុស្សពេញវ័យចាប់ពីអាយុ ១៨ឆ្នាំឡើង ។ មួកសុវត្ថិភាពនេះ ជាប្រភេទមួកដែលមានគុណភាពខ្ពស់ មានភាពស្វិតជាប់ធន់ មិនងាយបែកបាក់ ប្រើប្រាស់បានយូរ ដែលត្រូវបានត្រួតពិនិត្យគុណភាពយ៉ាងត្រឹមត្រូវ និងទទួលស្គាល់គុណភាពដោយ TISI ជាមួយនិងរូបមីឆែលីនយ៉ាងស្រស់ស្អាត អមជាមួយនិងពាក្យស្លោកស្តីសុវត្ថិភាពតាមដងផ្លូវ ។ តោះចូលរួមឆ្លើយសំនួរទាំងអស់គ្នា តាមរយៈគណនីហ្វេសប៊ុនផ្លូវការខាងក្រោម ៖

១. មីឆែលីន កម្ពុជាhttps://www.facebook.com/MichelinCambodia

២. ក្រសួងសាធារណការ និងដឹកជញ្ជូនhttps://tinyurl.com/y6zhe3g6

៣. ក្រុមហ៊ុន វើលដ៏ប្រីដ ត្រេឌីងhttps://tinyurl.com/yatv9fjv

អត្ថបទពេញនិយម
អត្ថបទថ្មី