Neymar ​ជាប់​ពិន័យ​២​ប្រកួត ​ចំពោះ​រឿង​វាយ​ក្បាល ​Gonzalez

  • 2020-09-16 23:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាត​ក្រហម​របស់ Neymar ​ដែល​កើត​ឡើង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Marseille ​នោះ ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​បារាំង​ចេញ​លិខិត​ពិន័យ​ជា​ផ្លូវការ​ហើយ​គឺ​ចំនួន​២​ប្រកួត។

​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ខាង​លើ​នេះ ​បាន​ទៅ​រុញ​ក្បាល​របស់​កីឡាករ Alvaro Gonzalez ​ក្រោយ​ពី​រូបគេ​អះអាង​ថា​កីឡាករ​អេស្ប៉ាញ​រូប​នេះ​និយាយ​មើល​ងាយ​ខ្លួន។ ​ការ​ប៉ះ​ទង្គិច​គ្នា​រហូត​ដល់​មាន​កាត​ក្រហម​កីឡាករ​៥​នាក់​នៅ​ចុង​ម៉ោង​ថ្ងៃ​នោះ ​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​មែនទែន ​ចំពោះ​ការ​រើសអើង​ពូជ​សាសន៍​។

ចំពោះ​ការ​ពិន័យ​វិញ​សម្រាប់​កីឡាករ​ទាំង​៥​នាក់​នេះ គឺ​ខាង​ PSG ​មាន​ Neymar ​ជាប់​ពិន័យ​២​ប្រកួត Paredes ​២​ប្រកួត Kurzawa ​ជាប់​៦​ប្រកួត។ ខាង​កីឡាករ​ក្រុម Marseille ​វិញ ​គឺ Jordan Amavi ​ជាប់​៣​ប្រកួត ​និង Benedetto ​ជាប់​១​ប្រកួត៕

ប្រភព៖ BBC   អត្ថបទ៖ វ៉ាន់ សក្ដិ