ព្រឹត្តិការណ៍ MAMA ២០២០ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​កូរ៉េ​វិញជា​លើក​ដំបូង​ក្រោយ​ខកខាន ១១ឆ្នាំ

  • 2020-09-21 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រគល់​ពាន​រង្វាន់​ធំ​ប្រចាំ​ឆ្នាំ Mnet Asian Music Awards (MAMA) នឹង​វិល​ទៅ​ប្រាព្ធ​ធ្វើ​នៅ​ប្រទេស​កូរ៉េ​ដែល​ជា​ប្រទេស​កំណើត​វិញ​ ជា​លើក​ដំបូង​បង្អស់​ ក្រោយ​រយៈ​ពេល ១១​ឆ្នាំ ដែល​តែង​ធ្វើនៅ​ប្រទេស​ផ្សេងៗ។

យោង​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ​ពី​វិបសាយ​ Ilgan Sport បាន​ឲ្យ​ដឹង​ថា​ ដោយសារ​នៅ​មាន​ការ​គំរាម​កំហែង​ពី​មេរោគឆ្លង​ COVID-19 ទើប​កម្មវិធី​ MAMA ឆ្នាំ ២០២០ ត្រូវ​ធ្វើ​នៅថ្ងៃទី ០៦ ​ខែធ្នូ នៅ​ CJ ENM Content World ស្ថិត​ក្នុង​ទីក្រុង​ Paju ប្រទេស​កូរ៉េ​ខាងត្បូងវិញ។

ជាមួយ​គ្នា​នោះ​ ក៏​មាន​ការ​បញ្ជាក់​បន្ថែម​ទៀត​ថា​ BTS ក៏​នឹង​បង្ហាញ​វត្តមាន​ចូលរួម​កម្មវិធី​នេះ​ដែរ ឯ​តារា​ផ្សេង​ទៀត​ក៏បង្ហើបថា​នឹង​ចូលរួម​ជា​បន្តបន្ទាប់​ដែរ។ មួយវិញ​ទៀត​ទាក់ទង​នឹង​ការ​រៀបចំ​ការសម្ដែង​ CJ ENM ក៏​បាន​បង្ហើប​ដែរ​ថា នឹង​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​កាន់​តែ​អស្ចារ្យ​ជាមួយ​នឹង​បច្ចេកទេស​ថ្មី​ទំនើប​ចុង​ក្រោយ​ ព្រម​ទាំង​ធានា​ថា​នឹង​ធ្វើ​ឲ្យ​ឆាក​សម្ដែង​លេចធ្លោ​អស្ចារ្យ​បំផុត៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី