បើក​ឆាក​រដូវ​កាល​ថ្មី Ronaldo រក​បាន​គ្រាប់​ភ្លាម​ធ្វើ​ឲ្យ Pirlo សប្បាយ​ចិត្តខ្លាំង

  • 2020-09-21 02:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Cristiano Ronaldo រក​បាន​មួយ​គ្រាប់​​ឲ្យ​ Juventus ក្នុង​ការ​ដឹក​នាំ​ប្រកួត​​ដំបូង​របស់​លោក Andrea Pirli ​ក្នុង​លីគ Serie A ​នៃ​រដូវ​កាល​ថ្មី ឈ្នះ​លើ Sampdoria ៣-០។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស្វីស Dejan Kulusevski ជា​អ្នក​រក​គ្រាប់​បើក​ឆាក​ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ Juventus។ នៅ​នាទី​បន្ទាប់​កីឡាករ Leonardo Bonucci ជា​អ្នក​ទាត់​បញ្ចល​គ្រាប់​ទី​ពីរ មុន​ពេល Ronaldo បន្ថែម​គ្រាប់​ទី​៣។​

នេះ​ជា​ការ​ប្រកួត​បើក​ឆាក​ដំបូង​របស់ Juventus សម្រាប់​រដូវ​កាល​២០២០-២១។ សម្រាប់​ជ័យជម្នះ​នេះ​ពួក​គេ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង​ពិន្ទុ Serie A ក្រោម​ក្រុម Genoa៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម