Real Madrid ​បើក​ឆាក La Liga ​បាន​ត្រឹម​ស្មើ Real Sociedad ​០-០ ​

  • 2020-09-21 02:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​ប្រកួត​បើក​ឆាក​លីគ​កំពូល​អេស្ប៉ាញ ​បាន​ត្រឹម​ស្មើ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ​០-០ ​ប៉ុណ្ណោះ។

​លោក Zidane ​មិន​មាន​ទិញ​កីឡាករ​ថ្មី​ណា​ម្នាក់​មក​រួម​ក្រុម​នោះ​ទេ​នា​រដូវ​កាល​នេះ ដោយ​លោក​បាន​ត្រឹម​តែ​កោះ​ហៅ​កីឡាករ​ដែល​ដាក់​ឱ្យ​គេ​ខ្ចី​ជើង​មក​វិញ​ប៉ុណ្ណោះ។ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ទៀត ​ក្រុម Real Madrid ​ក៏​បាន​ដាក់​កីឡាករ​ក្មេង​២​នាក់​ឱ្យ​បាន​បង្ហាញ​សមត្ថភាព​ផង​ដែរ។ ជា​លទ្ធផល​ក្រុម​អធិរាជ​ស ​បាន​ត្រឹម​ស្មើ ​០-០ ​ប៉ុណ្ណោះ​ជាមួយ​ក្រុម Real Sociedad ​។

អ្នក​ចាត់ការ Zidane ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ដែរ​ថា​៖ “ខ្ញុំ​មាន​កីឡាករ​ជា​ច្រើន ​ថ្ងៃ​នេះ​ខ្ញុំ​ប្រើ​ជម្រើស​នេះ។ ​ខ្ញុំ​មិន​ចង់​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​លេង​របស់​យើង​ទេ។ ​យើង​មើល​ឃើញ​ថា​យើង​លេង​បាន​ល្អ​ហើយ​នៅ​ប្រកួត ​ប៉ុន្តែ​មិន​ទាន់​មាន​សំណាង​ប៉ុណ្ណោះ”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ