De Bruyne ផ្ដាំ​ Man City ត្រូវ​ប្រយុទ្ធជាមួយ Liverpool​ យក​ពាន​មក​វិញ

  • 2020-09-23 08:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​របស់​ក្លឹប​ Manchester City កីឡាករ Kevin De Bruyne បាន​និយាយ​ថា ក្រុម​របស់​គេ​កំពុង​សម្លឹង​​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ Liverpool ដើម្បី​ពាន Premier League រដូវ​កាល​នេះ បន្ទាប់​ពី​របូត​កាល​ពី​រដូវ​កាល​មុន។

City បាន​ខកខាន​ការពារ​តំណែង​ជើង​​របស់​ពួក​គេ​​នៅ​រដូវ​កាល​២០១៩-២០ ដោយ​ Liverpool ប្រជែង​វ៉ា​ដាច់ផឹង​​១៨​ពិន្ទុ​លើ​ពាន​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ។ ​ហង្សក្រហម​ចាប់​ផ្ដើម​រដូវ​កាល​២០២០-២១ ជាមួយ​នឹង​ការ​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា ខណៈ Man City ទើប​តែ​លេង​បាន​មួយ​ប្រកួត​ប៉ុណ្ណោះ​បាន​ឈ្នះ​លើ​ក្រុម Wolves ៣-១។

និយាយ​ប្រាប់​វិបសាយ​របស់ City ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប៊ែហ្ស៊ិក​​លើក​ឡើង​ថា ក្រុម​របស់​គេ​លេង​បាន​ល្អ​ត្បិត​​ទើប​តែ​ហាត់​បាន​២​សប្ដាហ៍។ គ្រប់​យ៉ាង​តែងតែ​លំបាក ប៉ុន្តែ​នៅ​តែ​រក្សា​ភាព​ម៉ត់ចត់​។ ប្រសិន​បើ​​ដំណើរ​ការ​ប្រជែង​ពាន​ដូច​ប៉ុន្មាន​រដូវ​កាល​មុន​ៗ វា​នឹង​ពិបាក។ City ចង់​ប្រយុទ្ធ​ជាមួយ Liverpool។

សម្រាប់​រដូវ​កាល​ថ្មី City នឹង​លេង​ដោយ​គ្មាន David Silva បន្ទាប់​ពី​​រូប​គេ​បាន​សម្រេច​ចិត្ត​ទៅ​ចូលរួម​ជាមួយ Real Sociedad នៅ​ប្រទេស​អេស្ប៉ាញ។ ចំណុច​នេះ De Bruyne យល់​ថា City នឹង​នឹក Silva ហើយ​​ត្រូវ​បំពេញ​បន្ថែម​​សម្រាប់​​អវត្តមាន​របស់​គេ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ