Werner សារភាព​ថា ខ្លួន​ស្ទាក់ស្ទើរ​ចិត្ត​នឹង​ទៅ Chelsea ពេល​ឃើញ​តោ​ខៀវ​ចាញ់ Bayern ផុយៗ

  • 2020-09-23 11:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ Timo Werner បាន​និយាយ​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​ស្ទាក់ស្ទើរ​ចិត្ត​នឹង​ផ្ទេរ​ទៅ​ក្លឹប Chelsea ក្រោយ​ពេល​ឃើញ​ក្លឹប​រាជធានី​ឡុងដុង​នេះ​ចាញ់ Bayern Munich ទាំង​ពីរ​ជើង​នៅ​ព្រឹត្តិការណ៍ UEFA Champions League កាល​ពី​រដូវ​កាល​មុន។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " កាល​ Chelsea ចាញ់ Bayern Munich ៣-០ នៅ​ក្នុង​ដី ខ្ញុំ​ក៏​ស្ទាក់ស្ទើរ​ណាស់​ដែរ​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​រាជធានី​ឡុងដុង​ទេ " ។

Werner បាន​បន្ត​ថា៖ " ខ្ញុំ​ត្រូវ​តែ​និយាយ​ដោយ​បើក​ចំហ​ដូច្នេះ​ ព្រោះ​ថា​ក្លឹប Leipzig តែងតែ​លេង​ល្អ​ ហើយ​ប្រកៀកប្រកិត​នឹង​ Bayern ណាស់។ យ៉ាងណាមិញ Chelsea ហ៊ាន​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ត្រង់​ៗ ពេល​និយាយ​ជាមួយ​ខ្ញុំ ហេតុនេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ជ្រើស​រើស​តោខៀវ ដើម្បី​ជួយ​ពង្រឹង​ទម្រង់​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប " ។

កាល​ពី​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ​នៃ UEFA Champions League រដូវ​កាល​២០១៩/២០ Chelsea ចាញ់ Bayern Munich ទាំង​ពីរ​ជើង​សរុប​ក្នុង​លទ្ធផល ៧-១៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី