ហ្វេន K-Pop ម្នាក់សុំគ្រួសាររៀបចំខួបកំណើតបែបកូរ៉េ តែដល់ថ្ងៃឃើញសុទ្ធតែរូបគីម ជុងអ៊ុន

  • 2020-09-24 01:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​លើ​បណ្ដាញ​សង្គម​ ក្រោយ​រូប​ថត​ថ្ងៃ​ខួប​កំណើត​របស់​ក្មេង​ស្រី​ម្នាក់​ដែល​ជា​អ្នក​គាំទ្រ K-Pop ត្រូវ​គ្រួសារ​ធ្វើ​បាប​ (បែប​លេងសើច)។

ក្នុង​រូបភាព​ គេ​ឃើញ​ឪពុក​របស់​នាង​ឈរ​ជិត​ ពេញ​ទៅ​ដោយ​ទឹក​មុខ​រីករាយ​ ស្របពេល​កូន​ស្រី​បញ្ចេញ​ទឹក​មុខ​បែប​អស់​អ្វី​និយាយ​ពេល​ឃើញ​គ្រួសារ​ធ្វើ​បែប​នេះ​ដាក់។ ដោយសារ​តែ​បាន​ដឹង​ថា​ក្មេង​ស្រី​ម្នាក់​នោះ​គឺ​ជា​អ្នក​គាំទ្រ​ចំតួ​របស់​ K-Pop ទើប​គ្រួសារ​របស់​នាង​លេង​សើច​ផ្លូវ​ចិត្ត​ ដោយបិទ​រូប​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​ លោក​ គីម ជុងអ៊ុន​ ជំនួស​រូប​តារា​ K-Pop និង​ខុសពី​ការ​រំពឹងទុក​របស់​នាង ព្រម​ទាំង​ខុសពីអ្វី​ដែល​នាង​ស្នើរសុំ។

ជាសំណាង​ល្អ​ នេះ​គ្រាន់​តែ​ជា​ការ Prank របស់​គ្រួសារ​ឲ្យ​មាន​ការ​សប្បាយ​ប៉ុណ្ណោះ​ ព្រោះ​ថា​បងប្អូន​របស់​នាង​ក៏​បាន​យក​នំ​ខួប​កំណើត​មក​ឲ្យ​ ដែល​ជា​នំ​តុបតែង​ជាមួយ​រូប​ BTS ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី