ម៉ាស់ម៉ាក Apple ពិសេសយ៉ាងណា? (មានវីដេអូ)
- 2020-09-25 06:27:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាស់ម៉ាក Apple ពិសេសយ៉ាងណា? (មានវីដេអូ)
ចន្លោះមិនឃើញ
វីដេអូដែលបង្ហោះលើ YouTube ដោយគណនី Unbox Therapy កាលពីថ្មីៗនេះបានបង្ហាញអំពីម៉ាស់ឈ្មោះ Face Mask ដែល Apple ជាអ្នកផលិតដោយខ្លួនឯង និងម៉ាស់ឈ្មោះ ClearMask ផងដែរ។
ម៉ាស់ Face Mask គឺជាម៉ាស់ផលិតឡើងជាពិសេសដោយក្រុមការងារវិស្វករ និងឧស្សាហកម្មឌីហ្សាញរបស់ Apple សម្រាប់ឲ្យបុគ្គលិក Apple ប្រើប្រាស់អំឡុងពេលផ្ទុះជំងឺកូវីដ១៩។ ប្រអប់ម៉ាស់នីមួយៗមានម៉ាស់ចំនួនប្រាំ និងមានទំពក់ដែលអាចឲ្យភ្ជាប់ត្រចៀកទាំងសងខាងរបស់ម៉ាស់ ដើម្បីអាចពាក់បានជាប់ជាងមុន។
គេមិនទាន់ដឹងនៅឡើយទេថាម៉ាស់ Face Mask នេះនឹងត្រូវផលិតដាក់លក់លើទីផ្សារដែរឬយ៉ាងណានោះ ប៉ុន្តែគម្រោងការផលិតនេះទំនងជាសម្រាប់ជួយដល់បុគ្គលិកមួយមុខប៉ុណ្ណោះ។
គណនី YouTube ខាងលើក៏បានបង្ហាញអំពី ClearMask ផងដែរ ដែលជាម៉ាស់ថ្លាអាចឲ្យអ្នកមានបញ្ហាក្នុងស្ដាប់មានទំនាក់ទំនងបានល្អប្រសើរជាងមុន។ Apple បានជ្រើសរើសយក ClearMask បានធ្វើការជាមួយសិស្សមកពីសកលវិទ្យាល័យ Gallaudet ជាសកលវិទ្យាល័យដែលជំនាញខាងផ្ដល់ការអប់រំដល់អ្នកមានបញ្ហាគ-ថ្លង់៕