រំភើប​!​សម្ដេច​ ហ៊ុន សែន អរគុណអ្នកទៅមើលបាល់ទះ​ ចេះការពារខ្លួនពី​កូវីដ​

  • 2020-09-25 06:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ជំនួប​​មិត្ត​ភាព​កាល​ពី​ម្សិល​មិញ​រវាង ស្មាត់​ហោះ​លើ​អាកាស​ ធី ម៉េង​ហួង ប្រកួត​ជាមួយ ឌូក សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន ​សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ចូល​ទៅ​ខំ​មិន​ក្នុង​ការ​ Live របស់​ Page កីឡា​មួយ​​ថា ​« អរគុណ​កូន​ៗ ដែល​សប្បាយ​រីក​រាយ​​ផង និង​ការពារ​កូវិដ​ផង​»។

ក្នុង​ជំនួប​នោះ​ត្រូវ​បាន​គេ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចូល​រួម​ទស្សនា​ការ​ប្រកួត​ផ្ទាល់​បាន​ចូលរួម​ការពារ​កូវីដ​ ១៩ ដោយ​​មាន​ការ​ពាក់​ម៉ាស់​ ដែល​ទទួល​បាន​ការ​អរគុណ​ពី​សម្ដេច​។ ​ក្នុង​ការ​ប្រកួត​​ស្មាត់​មក​ពី​មហាផ្ទៃ ម៉េង​ហួង បាន​យក​ឈ្នះ ឌូក ដោយ​លទ្ធផល​ ១៥-១២ ។ ​ម្សិលមិញ​នេះ​ខាង​ ហួង មាន​​ ហុង និង ណារិទ្ធ ស្រប​ពេល​ខាង ឌូក មាន ជ្រុយ​ (ប៉ះសេ) និង ចាវ (កំពង់ចាម) ៕​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​