Suarez ល្អដូចផ្កា ​ស៊ុត​២​គ្រាប់ ​ឱ្យ AT Madrid ​ថ្ងៃ​បង្ហាញ​ខ្លួន​លើក​ដំបូង​

  • 2020-09-28 02:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Luis Suarez ​រក​បាន​២​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​មួយ​គ្រាប់ ​ជួយ​ក្រុម AT Madrid ​យក​ឈ្នះ​លើ​ក្រុម Granada ​ក្នុង​លទ្ធផល ​៦-១ ​ពាន​រង្វាន់ La Liga ​។

​ក្រុម​របស់​លោក Simeone ​បើក​រដូវ​កាល​ឃើញ​ថា​លេង​បាន​ល្អ​មែនទែន ជាក់​ស្ដែង​កីឡាករ​ចំណូល​ថ្មី Suarez ​តែ​ម្ដង។ ​អតីត​កីឡាករ Barcelona ​បាន​ប្ដូរ​ចូល​លេង​នៅ​តង់​ទី​២ ​ហើយ​ក៏​បង្កើត​ឱកាស​រក​បាន​២​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១​គ្រាប់​ផង​ដែរ​។ ​ការ​បង្ហាញ​ខ្លួន​ជាមួយ​ទម្រង់​លេង​ល្អ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ស្ដូក​តែ​ម្ដង។

​យ៉ាងណាមិញ​នេះ ​គ្រាន់​តែ​ប្រកួត​ទី​១​សម្រាប់​ក្រុម AT Madrid ​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​ល្អ Granada ​ដល់​ទៅ ៦-១ ​ទៅ​ហើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ