Pep ​ថា​ពិបាក​ណាស់ ​ពេល​កីឡាករ​លេង​មិន​ចង់​រត់​ផង ​មិច​ឈ្នះ​គេ​កើត​

  • 2020-09-28 02:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Manchester City ​បាន​បរាជ័យ​ធ្ងន់​តែ​ម្ដង​នៅ​យប់មិញ​នេះ ក្រោម​ថ្វី​ជើង​របស់ Leicester City ​ក្នុង​លទ្ធផល ​៥-២ ​នា​ពាន​រង្វាន់ Premier League ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ Man City ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន ​ប៉ុន្តែ​ក្រោយ​ពី​នាំ​មុខ​ហើយ ​ក្រុម Man City ​បែរ​ជា​ភ្លាត់​ឱ្យ Leicester City ​រក​គ្រាប់​បាល់​តាម​ស្មើ ​និង​បន្ដ​រក​បាន​ជា​បន្ដ​បន្ទាប់​ដោយ Vardy ​។ ​ចប់​ការ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ Man City ​ចាញ់ Leicester ​ដល់​ទៅ ​៥-២ ​ឯ​ណោះ ​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​នោះ​ទេ។

ក្រោយ​ចប់​ការ​ប្រកួត ​លោក Pep ​អ្នក​ចាត់ការ Man City ​បាន​និយាយ​ថា​៖ “យើង​លេង​ដូច​ធុញថប់។ វា​ពិបាក​ណាស់​នៅ​ពេល​កីឡាករ​មិន​ចង់​លេង ​មិន​ចង់​រត់​ក្នុង​ការ​ប្រកួត។ យើង​មិន​បាន​បង្កើត​ឱកាស​ច្រើន​នោះ​ទេ។ យើង​ត្រូវ​គិត​ឡើង​វិញ​ចំពោះ​បញ្ហា​ដែល​កើត​មាន​ឡើង​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ វា​មិន​គួរ​ឱ្យ​កើត​មាន​ឡើយ វា​ពិបាក​ក្នុង​ការ​ទទួល​យក​ណាស់”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ