ម៉េងហួង កម្ពស់ អាយុ និងសមត្ថភាពអែម តែស្ដាយអត់មានឈ្មោះជម្រើសជាតិ
- 2020-09-28 03:53:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉េងហួង កម្ពស់ អាយុ និងសមត្ថភាពអែម តែស្ដាយអត់មានឈ្មោះជម្រើសជាតិ
ចន្លោះមិនឃើញ
ស្មាត់ដែលមានដើមកំណើតមកពីខេត្តកណ្ដាល ធី ម៉េងហួង កំពុងឡើងកូដមែនទែន ពោលគេបានយកឈ្នះរៀមច្បងជាច្រើនក្នុងតារាងបាល់ទះនានាក្នុងប្រទេសកម្ពុជានាការប្រកួតមិត្តភាព។
ប្រិយមិត្តប្រហែលជាបានដឹងហើយថា គ្រប់ក្លឹបនៅក្នុងប្រទេសកម្ពុជា សុទ្ធតែបានប្រកាសថា ការជ្រើសរើសក្មេងចូលហាត់បាល់ទះគឺកំណត់អាយុក្រោម ១៨ ឆ្នាំ និងកម្ពស់១,៨៥ ម៉ែត្រឡើង។ យ៉ាងណា ម៉េងហួង ពេលនេះជាក្មេងដែលពិបាករកសម្រាប់កម្ពុជា ពីព្រោះគេមានកម្ពស់ (១,៨៥ ម៉ែត្រ) និងអាយុ ១៩ ឆ្នាំ ស្របពេលកម្រិតសមត្ថភាពវិញគឺរឹតតែពិបាករកថែមទៀត។
ប៉ុន្តែរឿងឆ្នាំនេះ ម៉េងហួង គ្មានឈ្មោះក្នុងក្រុមជម្រើសជាតិទាំងលើក្ដារ និងឆ្នេរខ្សាច់ ហេតុផលគឺស្មាត់រូបនេះបានប្រាប់មកកាន់ Sabay ថា ដោយសាររវល់អត់បានទៅធ្វើតេស្តចូលជម្រើសជាតិ។ ក្រុមជម្រើសជាតិកំពុងហ្វឹកហាត់នៅក្លឹបបាល់ទះវិសាខា ក្រោមការដឹកនាំរបស់លោក Li Jun ដែលជាជនជាតិចិន ៕