Basis Point ការិយាល័យទំនើបថ្មីសម្រាប់ជួល កំពុងបើកដំណើរការលើកដំបូងនៅកម្ពុជា

  • 2020-09-28 04:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Basispoint គឺជាកន្លែងធ្វើការថ្មីមួយរួមគ្នា ដែលមនុស្សជាច្រើន អាចប្រាស្រ័យទាក់ទងគ្នាបាន ហើយលោកអ្នកអាចធ្វើការដោយភាពរំភើបជាមួយនឹងអារម្មណ៍ស្រស់ស្រាយ នៅក្នុងកន្លែងធ្វើការរួមគ្នានេះ។ Basispoint បានចូលមកក្នុងប្រទេកម្ពុជា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ មានតែមួយទីតាំងប៉ុណ្ណោះ នៅរាជធាភ្នំពេញ ដែលមានទីតាំងនៅផ្សារទំនើប Khalandale Mall ផ្លូវ k5 សង្កាត់បឹងកក់ ខណ្ឌទួលគោក អាចទំនាក់ទំនងបានតាមលេខ ទូរសព្ទ័ ០២៣ ៨៨៥ ២៦២ ។

មូលហេតុដែល Basispoint ចូលមកប្រទេសកម្ពុជា គឺ ដោយមើលឃើញថា (GDP) របស់កម្ពុជា មានការរីកចំរើន ហើយបន្តកើនឡើងជារៀងរាល់ឆ្នាំ ហើយល្បឿននៃកំណើនសេដ្ឋកិច្ច ក៏កើនឡើងដែរ ដូចនេះ ចង់ឲ្យប្រជាជនកម្ពុជាមានការងារធ្វើ ។ ហើយនៅពេលអនាគត ឈានចូលដល់យុគសម័យសកល ក្រុមហ៊ុនបានគិតអំពី ការពង្រីកខ្លួននៅក្រៅប្រទេសផងដែរ ហើយចំនួនមនុស្សដែលធ្វើការនៅកម្ពុជា នឹងកើនឡើងកាន់តែច្រើន ចំណែកកន្លែងធ្វើការក៏សំខាន់ផងដែរ សម្រាប់ក្រុមហ៊ុន ។

បើនិយាយពី Basispoint នៅប្រទេសជប៉ុនវិញ មានសមាជិកជាង៤ម៉ឺនអ្នក មានទីតាំងចំនួន៦កន្លែង ដែលធ្វើឲ្យ Basispoint ក្លាយជាកន្លែងធ្វើការរួមគ្នាធំមួយនៅជប៉ុន ។

ចំពោះសេវាកម្ម Basispoint នៅកម្ពុជាវិញ គឺមិនត្រឹមតែជាកន្លែងធ្វើការ ដែលមានបរិយាកាសល្អបំផុត ដូចសណ្ឋាគារប្រណិត ប៉ុណ្ណោះទេ គឺវាជាកន្លែងដែលសម្រាប់ ពិធីជប់លាងផ្សេងៗ ការជួបជុំគ្នា កម្មវិធីលាគ្នា ហើយប្រសិទ្ធភាពការងារនឹងត្រូវបានកែលំអរយ៉ាងខ្លាំង ។ ហើយគ្មានអ្វីដែលត្រូវងឿងឆ្ងល់ទេ ថា អត្រាជោគជ័យនៃការចរចារអាជីវកម្ម នឹងការកើនឡើងខ្លាំង ប្រសិនបើអ្នកជាពាណិជ្ជកម្ម នៅក្នុងបន្ទប់ VIP របស់ Basispoint ។

លោកអ្នកអាចជ្រើសរើសសេវាចាប់ពី១ម៉ោង ២ម៉ោង ដោយសេវារួមបញ្ចូលទាំងសាលពីធីជប់លៀង នឹងអាចធ្វើបាឋកថា និងពិធីផ្សេងៗជាមួយមនុស្សដ៏ច្រើនបានផងដែរ ក្នុងនោះអាចផ្ទុកមនុស្សចន្លោះពី ៨០នាក់ ទៅដល់១០០នាក់៕

ប្រភព៖ Basispoint កម្ពុជា

អត្ថបទថ្មី