អ្នក​វិភាគ Sky Sport ​ថា​ឆ្នាំ​នេះ Liverpool ​លើក​ពាន​ស្រួល​ដូច​ឆ្នាំ​មុន​ទៀត​ហើយ​

  • 2020-09-28 04:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Graeme Souness ​អ្នក​វិភាគ​នៅ Sky Sport ​បាន​អះអាង​ថា​នៅ​រដូវ​កាល​នេះ ក្រុម Liverpool ​នឹង​មិន​ពិបាក​នោះ​ទេ ​ក្នុង​ការ​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​។

​ឆ្លង​កាត់​ប៉ុន្មាន​ប្រកួត​មក​នេះ ជា​ពិសេស​ពេល​ឃើញ​ក្រុម Man City ​ចាញ់ Leicester City ​យ៉ាង​ទក់​សាច់​នោះ ​គឺ​អាច​បញ្ជាក់​បាន​ថា​រដូវ​កាល​នេះ ក្រុម Liverpool ​នៅ​តែ​ជា​ក្រុម​ល្អ​ជាង​គេ​ដដែល។ ​លោក Graeme Souness ​ដែល​ជា​អតីត​កីឡាករ ​គ្រូ​បង្វឹក ​នៅ​អង់គ្លេស​ដែរ​នោះ ​បាន​និយាយ​ថា​លោក​មើល​ឃើញ​ក្រុម​ទាំង​អស់​ឆ្លង​កាត់​ប៉ុន្មាន​ប្រកួត​មក​នេះ ​នៅ​តែ​មិន​ទាន់​រៀប​ចំ​បាន​ល្អ ​ដល់ Liverpool ​នោះ​ទេ។ ​នេះ​បញ្ជាក់​បាន​ថា​ហង្ស​ក្រហម ​មិន​ពិបាក​ក្នុង​ការ​ការពារ​តំណែង​ជើង​ឯក​ឡើយ។​

​បុរស​វ័យ​៦៧​ឆ្នាំខាង​លើ​ដែល​ធ្វើ​ការ​ឱ្យ Sky Sport ​បាន​អះអាង​ថា​៖ “រដូវ​កាល​មុន Liverpool ​លើក​ពាន​ដោយ​ឈ្នះ​១៨​ពិន្ទុ។ ​Liverpool ​ក្នុង​គំនិត​របស់​ខ្ញុំ ពួកគេ​នៅ​តែ​ធ្វើ​បាន​ទៀត។ ខ្ញុំ​មើល City ​នៅ​តែ​ពិបាក​ប្រជែង​ជាមួយ Liverpool ​។ Liverpool ​បច្ចុប្បន្ន​នេះ ខ្លាំង​ជាង Liverpool ​១២​ខែ​មុន​ទៅ​ទៀត”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម