Arteta ​ថា​ទៅ​ដី Liverpool ​ដើម្បី​ឈ្នះ ​មិន​មែន​ទៅ​យក​ស្មើ​ទេ​

  • 2020-09-28 06:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កាំភ្លើង​ធំ Arsenal ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ទឹក​ដី Liverpool ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៣​ពាន​រង្វាន់ Premier League ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ គឺ​ជា​ការ​សងសឹក​របស់​ក្រុម Liverpool ​លើ​ក្រុម Arsenal ​ព្រោះ​ថា​២​ប្រកួត​កន្លង​មក ពួកគេ​បរាជ័យ​ទាំង​ពីរ​ប្រកួត​តែ​ម្ដង។ ​លោក Klopp ​អះអាង​ថា​ក្រុម​របស់​លោក​ដែល​លេង​ក្នុង​ដី​ផង​នោះ ​នឹង​សម្រុក​មិន​ទុក​មុខ​ឱ្យ​ក្រុម​កាំភ្លើង​ធំ​ឡើយ ​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ​។

​ដោយ​ឡែក​សម្រាប់​លោក Arteta ​វិញ ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​អះអាង​ថា​៖ “គ្មាន​សង្ស័យ​ទេ ​យើង​មក​ទី​នេះ​ដើម្បី​យក​ឈ្នះ។ ​ខ្ញុំ​មក​ដើម្បី​ស្វែង​រក​វិធី​យក​៣​ពិន្ទុ​ត្រលប់​មក​ទៅ​វិញ ​និង​ឱ្យ​ក្រុម Arsenal ​លេង​ឱ្យ​ល្អ​បំផុត។ យើង​ត្រូវ​ចេះ​ផ្លាស់​ប្ដូរ​គ្រប់​កាលៈទេសៈ​សម្រាប់​ការ​ប្រកួត​។ ខ្ញុំ​ដឹង​ថា​បាល់ទាត់​បច្ចុប្បន្ន​ប្រើ​តែ​មួយ​វិធី ​នឹង​មិន​អាច​ឈ្នះ​ការ​ប្រកួត​បាន​ទេ”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ