ដើម្បីក្លាយខ្លួនជាសិស្សល្អ គួរមាន៥ចំណុច ខាងក្រោមនេះ

  • 2020-09-30 01:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការណែនាំ របស់សៀវភៅ ដែលរៀបរៀងដោយ ព្រះអង្គគ្រូ គូ សុភាព ដែលជាសាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានសរសេរ រៀបរាប់នៅក្នុងសៀវភៅ "ខ្ញុំឆ្លាត I’m smart " អំពី អត្តចរិតទាំង៥​ នៃសិស្សល្អ។

ខាងក្រោមនេះ គឺជាអត្ថន័យ ពេញលេញនៅក្នុងសៀវភៅ ៖

  • ១. មិនមើលងាយគ្រូ ៖ ការដែលមើលងាយគ្រូ ដូចជាការបិទច្រកមិនអោយចំណេះដឹងថ្មីចូល ព្រោះអ្នកបាត់ជំនឿ លើគ្រូរួចទៅហើយ។

  • ២. មើលងាយមេរៀន ៖ កុំគិតថា មេរៀនហ្នឹង ស្រួលណាស់ មិនបាច់រៀនក៏ចេះដែរ ព្រោះវានឹងធ្វើអោយអ្នក លែងយកចិត្តទុកដាក់។ បើចេះហើយ ត្រូវរៀនបន្ថែម ហោចណាស់ ក៏បានចេះជាងមុនបន្តិចដែរ។

  • ៣. មិនមើលងាយខ្លួនឯង ៖ ត្រូវចេះអោយតម្លៃ និងលើកទឹកចិត្តខ្លួនឯង ព្រោះវាធ្វើអោយអ្នកមានកម្លាំងចិត្ត និងបន្តដំណើរទៅមុខទៀត។ ត្រូវមានសង្ឃឹមថា អ្នកនឹងបានប្រសើរជាងមុន អ្នកអាចទៅរួច។

  • ៤. ប្រមូលអារម្មណ៌អោយមូល ៖ ពេលរៀន ទុករឿងផ្សេងៗដាច់ដោយឡែកសិន កុំបណ្តោយចិត្តអោយរាយមាយ ផ្តេសផ្តាស ត្រូវផ្ចង់អារម្មណ៌ ចំពោះមេរៀន និងការពន្យល់របស់គ្រូ។

  • ៥. រៀនដោយយកចិត្តទុកដាក់ ៖ ផ្ទៀងស្តាប់ កត់ត្រា សួរដេញដោយ បើសិនមានចម្ងល់៕

អត្ថបទពេញនិយម