មួយខែក្រោយមក Xperia 1 II ធ្លាក់ថ្លៃអស់ ១សន្លឹកទៀត

  • 2020-09-29 02:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អំឡុង​ចុង​ខែ​សីហា​កន្លង​ទៅ Xperia 1 II ដែល​ជា​ Flagship កំពូល​ប្រចាំ​ឆ្នាំ​របស់ Sony ​មាន​ដាក់​លក់​​តាម​ហាង​មួយ​ចំនួន​នៅ​ក្រុង​ភ្នំពេញ​​ក្នុង​តម្លៃ​ខ្ទង់ ១​ពាន់​ដុល្លារ។

​តម្លៃ​របស់ Xperia 1 II បន្ត​ធ្លាក់​ថ្លៃ​ ​ដោយ​​ជាង​មួយ​ខែ​ក្រោយ​​តម្លៃ​បាន​ចុះ​មក​នៅ​សល់​ត្រឹម ៩០០​ដុល្លារ។ នេះ​បើ​ផ្អែក​តាម​តម្លៃ​ដែល​ទទួល​បាន​ពី​ហាង​លក់​ទូរសព្ទ គួង អ៊ី។

ជា​មួយ​តម្លៃ ៩០០​ដុល្លារ​នេះ អ្នក​ទទួល​បាន​ស្មាតហ្វូន​ដែល​មាន​បំពាក់​អេក្រង់ OLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 4K, ប្រើ​ប្រាស់​នូវ​ឈីប Snapdragon 865, មាន RAM ទំហំ ៨GB, អង្គ​ផ្ទុក​ទំហំ ២៥៦GB និង​មាន​ថ្ម​ទំហំ ៤០០០mAh៕

អត្ថបទ៖ សុខហេង