Jose ​ថា​អាច​នឹង​បោះ​ចោល​ពាន Carabao Cup ​ហើយ ព្រោះ​រវល់​ពេក​

  • 2020-09-29 04:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​នឹង​ត្រូវ​បើក​ទីលាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Chelsea ​ក្នុង​ពាន​រង្វាន់ Carabao Cup ​នៅ​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​លោក Jose Mourinho ​បាន​អះអាង​ថា​លោក​ទំនង​ជា​នឹង​ប្រើប្រាស់​ក្មេង​ៗ​ឱ្យ​លេង​ច្រើន​ហើយ ព្រោះ​កាល​វិភាគ​នៃ​ការ​ប្រកួត​របស់ Spurs ​ញឹក​ខ្លាំង​មែនទែន។ ​ការ​ចង់​បោះ​ពាន Cup ​មួយ​នេះ​ចោល ក៏​ព្រោះ​ថា​ក្រុម Spurs ​បច្ចុប្បន្ន​នេះ​ក៏​មាន​កីឡាករ​សំខាន់​របួស​ច្រើន​ដែរ ដូច្នេះ​ហើយ​លោក Jose ​មិន​ចង់​ប្រថុយ​ដាក់​កីឡាករ​ល្អ​ៗ​លេង ​ហើយ​រង​របួស​ទៀត​នោះ​ទេ។

​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ថា​៖ “ខ្ញុំ​ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង​ក្នុង​ពាន Carabao ​ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​អាច​ធ្វើ​វា​លើក​នេះ​បាន​ទេ។ ​EFL ​បាន​ធ្វើ​ការ​សម្រេច​ឱ្យ​យើង។ ពួកគេ​មិន​បាន​បង្កើត​បញ្ហា​ឱ្យ​យើង​ទេ ពួកគេ​បាន​ធ្វើ​ឱ្យ​យើង​សម្រេច​ចិត្ត​តែ​ម្ដង។ វគ្គ​ក្នុង​ពូល Europa ​បាន​ផ្ដល់​ឱ្យ​យើង​នូវ​ចំនួន​ប្រាក់​ជា​ច្រើន។ សម្រាប់​ក្លឹប​ដូចជា​យើង ​គឺ​វា​ពិត​ជា​សំខាន់​ណាស់”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម