ស្រ្តីពរពោះដំបូង គួរដឹងពីរបបអាហារ ដែលគ្រោះថ្នាក់មួយចំនួន ដល់សុខភាព

  • 2020-09-29 05:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តីពរពោះ គឺពិតជាមានចំណង់អាហារខ្លាំងណាស់។ សម្រាប់អ្នកម្តាយពរពោះលើកដំបូងពិតជាមិនសូវដឹងអំពីគ្រោះថ្នាក់ នៃរបបអាហារដែលពួកគាត់កំពុងមានចំណង់នោះទេ ហើយក៏មានការបារម្ភខ្លាំងផងដែរនៅពេលលឺគេនិយាយប្រាប់ ចំណុចមួយចំនួនទាំងនេះ ក៏អាចជួយអោយម៉ាក់ៗ មានការប្រុងប្រយ័ត្នចំពោះរបបអាហារប្រចាំថ្ងៃផងដែរ។

១. ប្រភេទអាហារដែលសម្បូរជាតិ Mercury (ជាតិបារត)៖

ប្រភេទនេះមានដូចជា គ្រឿងសមុទ្រ, លាស (ភាគរយខ្ពស់), ខ្ចង, ខ្ចៅ ។ -ល-។ អាហារដែលផ្ទុកទៅដោយសារធាតុបារត គឺប៉ះពាល់ទៅដល់ការលូតលាស់ខួរក្បាលរបស់ទារកដែលនៅក្នុងផ្ទៃ ហើយស្បែកទារកក៏អាចមានផលប៉ះពាល់ដែរ។ ប៉ុន្តែការបរិភោគអាហារដែលមានកម្រិតជាតិបារតទាប ក្នុងបរិមាណមធ្យមមិនបង្ករជាបញ្ហាអ្វីនោះទេ រួមជាមួយគ្នានេះដែរ អាស៊ីតអូមេហ្គា៣ ដែលមាននៅក្នុងត្រីមួយចំនួន (ជាពិសេសត្រីសាម៉ុនដែលចម្អិនឆ្អិនល្អ) អាចជួយជំរុញទៅដល់ការយល់ដឹងរបស់ទារកប្រកបដោយសុខភាព។

២. ភេសជ្ជៈ ៖

ភេសជ្ជ:ដែលល្អបំផុតសម្រាប់ម៉ាក់ៗកំឡុងពេលពរពោះគឺ ទឹក នឹង ទឹកដោះគោ។ ការបរិភោគទឹកអោយបានច្រេីនគឺមានប្រយោជន៍ណាស់សម្រាប់ម៉ាក់ៗ នឹង អាអូន។ ចំពោះប្រភេទទឹកដោះគោដែលល្អបំផុតសម្រាប់ម៉ាក់ៗគឺទឹកដោះគោស្រស់ ដែលមានសារធាតុធាត់ទាប (low fat) ហេីយគ្មានជាតិស្ករ។ ទឹកផ្លែឈេីធ្វេីខ្លួនឯង កុំបន្ថែមស្ករ ឬ ទឹកដោះគោខាប់ឡេីយ ញុំាសុទ្ធ ហេីយក្នុងបរិមាណមធ្យមក្នុងមួយថ្ងៃ។ គួរជៀសវាងការញុំាទឹកផ្លែឈេីកំប៉ុងព្រោះវាមានជាតិស្ករខ្ពស់ ដែលអាចធ្វេីអោយម៉ាក់ៗប្រឈមមុខនឹងជម្ងឺទឹកនោមផ្អែមកំឡុងពេលពរពោះលេីសពីនោះ អាអូននៅក្នុងពោះអាចនឹងប្រឈមនឹងការមានជម្ងឺទឹកនោមផ្អែមពីកំណេីតផងដែរ។ អូរហ៍មួយទៀត ទឹកអំពៅក៏មានផលល្អនឹងអាក្រក់ចំពោះស្រ្តីមានផ្ទៃពោះដែរ ដូច្នេះញុំាបាន តែកុំច្រេីនពេក ឬ រាល់ថ្ងៃពេក ក៏គួរជៀសវាងភេសជ្ជ:ដែលមានផ្ទុកសាធាតុកាហ្វេអុីន ដូចជាកាហ្វេ ឬ កូកា ប៉ុន្តែបេីញុំានៅក្នុងបរិមាណត្រឹមត្រូវមិនបង្ករជាបញ្ហាទេ (តែបេីជាយោបល់ខ្ញុំបេីអត់បានទ្រាំសិនទៅម៉ាក់ៗអេីយ)។

៣. ផ្លែឈើ ៖

ផ្លែឈើទាំងអស់មិនមែនសុទ្ធតែល្អចំពោះម៉ាក់ៗទេ ដូច្នេះត្រូវកម្រិតការញុំាអោយបានត្រឹមត្រូវ ។

៤. ល្ហុងខ្ចី ៖

មិនល្អចំពោះស្រ្តីមានផ្ទៃពោះទេ ព្រោះជ័រល្ហុងខ្ចីអាចជំរុញដល់ការកន្ត្រាក់នៃស្បូន ដែលជំរុញអោយមានការសម្រាលមានកំណត់។ ហេីយវាក៏អាចជំរុញអោយភ្នាសសំខាន់មួយចំនួនដែលទ្រទ្រង់ទារកមានការចុះខ្សោយផងដែរ។

ប្រភព៖ ក្រុមគាំពារមាតា និងទារក

អត្ថបទពេញនិយម