លេចទៀតហើយថា អ្នកនិពន្ធបទភ្លេងល្បី Tho Meet កំពុងសម្ងំធ្វើបទឲ្យម្ចាស់ពាន I Am A Singer រដូវកាលទី២
- 2020-09-29 10:36:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចទៀតហើយថា អ្នកនិពន្ធបទភ្លេងល្បី Tho Meet កំពុងសម្ងំធ្វើបទឲ្យម្ចាស់ពាន I Am A Singer រដូវកាលទី២
ចន្លោះមិនឃើញ
បន្ទាប់ពីបែកធ្លាយប៉ុន្មានថ្ងៃមុនសោះថា អ្នកនិពន្ធល្បីឈ្មោះ Tho Meet ត្រៀមដើរចូលទៅផលិតកម្មហង្សមាសនោះ ឥឡូវមានតម្រុយថ្មីបានលេចចេញមកទៀតហើយថា អ្នកនិពន្ធរូបនេះ បាន និងកំពុងសម្ងំផលិតបទចម្រៀងតារាហង្សមាសទៅហើយ។
Tho Meet ដើមឡើយ មិនសូវមិនស្គាល់លោកថាជានរណានៅឡើយ ប៉ុន្តែថ្មីៗនេះ ឈ្មោះលោកក៏ត្រូវបានគេចាប់អារម្មណ៍ និងដឹងថាលោកគឺជាអ្នកនិពន្ធមានស្នាដៃមួយរូបដែលស្ថិតនៅពីក្រោយភាពល្បីល្បាញរបស់តារាចម្រៀងល្បីៗ និងផលិតកម្មក្នុងស្រុកជាច្រើន។ ពិសេសបន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ ក៏លេចលឺថា លោកបានត្រៀមចេញពីទ្រនំបច្ចុប្បន្នទៅហង្សមាសមក លោកក៏បានក្លាយជាបុគ្គលម្នាក់ត្រូវបានគេគិតដល់។
ចចាមអារ៉ាមនេះ នៅមិនទាន់អាចរកការស្រាយបំភ្លឺឲ្យច្បាស់ពីសាមីខ្លួននៅឡើយផង ស្រាប់តែនៅរសៀលនេះទៀត មានដំណឹងថា អ្នកនិពន្ធបទភ្លេងរូបនេះ បាន និងកំពុងសម្ងំផលិតបទឲ្យផលិតកម្មធំខាងលើទៅហើយ ដោយកំពុងផលិតបទសម្រាប់ម្ចាស់ជយលាភី I AM Singer Cambodia រដូវកាលទី២ កញ្ញា វី ឌីណែត។
ប្រភពតែមួយដែលបានបង្ហើបប្រាប់ Sabay ពីប៉ុន្មានថ្ងៃមុន ថា Tho Meet សង្ស័យត្រៀមចូលទៅហង្សមាសនោះ នៅថ្ងៃនេះបានបង្ហើបជាថ្មីពីរឿងរ៉ាវជុំវិញអ្នកនិពន្ធបទភ្លេងខាងលើ ដោយគេអះអាងថា អ្វីដែលគេប្រាប់លើកមុននោះ កាន់តែក្លាយជាការពិតហើយ។
ប្រភពដ៏ជិតស្និទ្ធនឹងលោក Tho Meet ដែលសុំមិនបង្ហាញឈ្មោះនោះ បានបង្ហើបប្រាប់ Sabay ថា ‘‘តាមមើល បែបមែនទែនហើយ Tho Meet ពិតជាបានចាកចេញពីផលិតកម្ម Galaxy មកទ្រនំថ្មីដ៏ធំជាងគេក្នុងប្រទេសនេះមែនហើយ ហើយលឺទៀតថា គេក៏កំពុងសម្ងំផលិតបទចម្រៀងឲ្យម្ចាស់ពាន I Am A Singer Cambodia រដូវកាលទី2 គឺកញ្ញា វី ឌីណែត ដែរ’’។
ជុំវិញបញ្ហានេះ សាមីខ្លួនអ្នកនិពន្ធ នៅតែមិនទាន់អាច ភ្ជាប់ទំនាក់ទំនងដើម្បីសុំការស្រាយបំភ្លឺនៅឡើយទេរសៀលនេះ។ ងាកទៅភាគីពាក់ព័ន្ធដទៃទៀត ក៏ស្ថិតក្នុងសភាពស្ងប់ស្ងាត់នៅឡើយដែរ៕