ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ ប្រគល់​ស្បែកជើង ​ខោអាវ​ ៦០​កំប្លេ​ដល់​កីឡាករ​វាយ​កូន​ឃ្លី​លើ​តុ​

  • 2020-09-29 09:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ បាន​ប្រគល់​ស្បែកជើង​ ខោអាវ​ និង​កៅស៊ូ​រ៉ាកែត​ ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ឈុត​ធំ​ ថ្នាល​ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​នា​ពេល​បច្ចុប្បន្ន​នេះ។​

រូបភាព​លើផេក​ Cambodia SEA GAMES 2023

ប្រធាន​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ បាន​នាំ​សម្ភារ​ហ្វឹកហាត់​ដូច​ជា​ ស្បែកជើង​ ខោអាវ​ និង​កៅស៊ូ​រ៉ាកែត​ទៅ​ប្រគល់​ដល់​កីឡាករ​ជម្រើស​ជាតិ​ឈុត​ធំ​ និង​ថ្នាល​ ដោយ​ផ្ទាល់​តែ​ម្ដង​ថ្ងៃ​មិញ​នេះ។​

នា​ពេល​នោះ​ដែរ​ប្រធាន​សហព័ន្ធ​ខាង​លើ​ក៏​សំណេះសំណាល​ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​ទាំង​អស់​បន្ត​ប្រឹង​ប្រែង​ហ្វឹកហាត់​ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​ដូច​ជា​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​ប្រទេស​វៀតណាម។​

រូបភាព​លើផេក​ Cambodia SEA GAMES 2023

បញ្ជាក់​ដែរ​ថា​ សម្ភារ​ដែល​ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ បាន​ប្រគល់​ជូន​ក្រុម​កីឡាករ​នោះ​រួម​មាន​ ស្បែកជើង​ ៣១​គូ​ ខោអាវ​ ៦០​កំប្លេ​ និង​កៅស៊ូ​រ៉ាកែត​ ៨០​បន្ទះ៕​

អត្ថបទ​កែសម្រួល​ពីផេក​ Cambodia SEA GAMES 2023