ដឹង​ហើយ​តាមពិត សុវណ្ណនាថ និងស្រីតូច ស្គាល់គ្នាតាមហ្នឹងសោះ មុនក្លាយជាប្ដីប្រពន្ធ

  • 2020-09-30 02:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ធំ​លំដាប់​ស្រុក​ខ្មែររហស្សនាមប្ដូរចង្កេះលើអាកាស រ៉េត សុវណ្ណនាថ និង ធី ស្រីតូច បាន​រៀបការ​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្ដដា ឆ្នាំ​២០២០ ក្រោយ​ស្គាល់​គ្នាអស់​រយៈ​ពេល​ជាង​៣​ឆ្នាំ។ មុន​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា តើ​អ្នកទាំង​ពីរ​ស្គាល់​គ្នា​តាម​រយៈ​អ្វី?

សុវណ្ណនាថ និងភរិយា ធី ស្រីតូច និងភ្ញៀវកិត្តិយសក្នុងថ្ងៃរៀបការ

តាម​ការ​ឱ្យ​ដឹង​ពី​ស្រីស្អាត​ ប្រចាំ​ស្រុក​ពាមជរ​ខេត្ត​ព្រៃវែង ធី ស្រីតូច អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​តាម​រយៈ​ការ​ខំមិន និងឆាត​ឆ្លើយឆ្លងគ្នា​តាម​ទូរសព្ទ។

ស្រីតូច បាន​បញ្ជាក់​ថា ៖«​រឿងស្គាល់​គ្នា​ហ្នឹង​ ស្គាល់​គ្នា​តាម​ទូរសព្ទ តែ​ស្គាល់​គ្នា​ហ្នឹង​​សុវណ្ណនាថ​អត់​ទាន់​ល្បី​ដល់​អ៊ីចឹង​អ្ហេ ខ្ញុំ​អត់​ដឹង​ថា​គេ​កីឡាករ​បាល់​ទះ​ទេ...កាល​ហ្នឹង​ដូចជា អឺ...រៀង​អ៊ែរ​ដែរ​...កាល​ហ្នឹង​សុវណ្ណនាថ​ឆាត​មក​ (ខ្ញុំ) ជាង​១​ខែ​តែ (ខ្ញុំ) អត់​តប​ទេ ព្រោះ​អី​រៀង​អ៊ែរ​ដែរ​...ហើយ​អត់​គិត​ថា​ អឺ...អ្នកណាៗ​ទេព្រោះ​អត់​ស្គាល់​គ្នា...ព្រោះ​ខ្ញុំ​អត់​ដែល​មើល​បាល់​ទះ មើលអីអ៊ីចឹង ខ្ញុំក៏អត់តបជា១ខែ ហើយដល់​ថ្ងៃ​មួយ​នោះ អឺ...ដោយសារ​​តែ​ Friend ហ្នឹង​គ្នា ក៏ឃើញ​គេ​ផុស​​ខួប​កំណើត​គេ ក៏​ Comment ជូនពរ​គេអ៊ីចឹងទៅ​...ហើយ​គេ​ឆាត​មក​សារថ្មី​ទៀត​ ក៏​តប​គ្នា​រហូត​អ៊ីចឹងទៅ»។

ស្ត្រីលក់​ផលិត​ផល​អនឡាញ​ដ៏​ឆ្នើម​រូប​នេះ បានបន្ថែម​ទៀត​ថាខ្លួននិង​ Super Neymar បាន​ចាប់​ផ្ដើម​តបឆាត​​គ្នាដំបូង​ នៅ​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ដែល​ជា​ថ្ងៃ​ខួបកំណើត​របស់​ រ៉េត សុវណ្ណនាថ។ ទំនាក់ទំនង​របស់​អ្នកទាំង​ពីរ ក៏​ចាប់​ផ្ដើមមានពន្លកហើយលូតលាស់ល្អ តាំង​ពី​ពេល​នោះ​មក រហូត​យល់ចិត្តថ្លើាម និង​កាន់​ដៃគ្នា​ចូល​រោងការ​ នៅ​ថ្ងៃ​ទី ១១ ខែ​កក្ដដា ឆ្នាំ​២០២០​ តែម្ដង៕ ​

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម