ត្រៀមលុយ! iPhone 12 កំពុងផលិត ២៤ម៉ោងក្នុងមួយថ្ងៃ

  • 2020-09-30 03:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វាក់​ផលិតកម្ម​ iPhone 12 នៅ​រោងចក្រ​របស់​ក្រុមហ៊ុន Foxconn កំពុង​តែ​ដើរ​ដំណើរ​ការ​ក្នុង​​ទំហំ​អតិបរមា​ ដោយ​សង្វាក់​ផលិតកម្ម​កំពុង​ដំណើរ​ការ​រហូត​ដល់ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

​បុគ្គលិក​ Foxconn ម្នាក់​ឈ្មោះ Wang Guofeng បាន​និយាយ​ថា​ការ​ធ្វើ​ការ​ថែម​ម៉ោង​បាន​បង្កើន​​រយៈពេល​តាំង​ពី​រដូវ​ក្ដៅ ហើយ​បុគ្គលិក​ភាគ​ច្រើន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ បុគ្គលិក​រូប​នេះ​បន្ត​ថា គេ​អាច​ទទួល​បាន​ពី​ប្រមាណ ៧៣៤​ដុល្លារ ទៅ ៨៨០​ដុល្លារ ហើយ​ប្រសិន​បើ​ធ្វើ​ការ​លើស​ពី ៩០​ថ្ងៃ នឹង​មាន​ប្រាក់​រង្វាន់​​បន្ថែម​ជា​ច្រើន​ទៀត​ផង។

រោងចក្រ​ Foxconn បាន​ផ្ដល់​ជា​ប្រាក់​រង្វាន់​​ប្រមាណ ១៤៦៨​ដុល្លារ សម្រាប់​បុគ្គលិក​ណា​ដែល​ចាប់​ផ្ដើម​ធ្វើ​ការ​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា, នៅ​កាន់​ការងារ​រយៈពេល​យ៉ាង​តិច​ ៩០​ថ្ងៃ និង​​បំពេញ​ការងារ​យ៉ាង​តិច​ ៥៥​ថ្ងៃ។ នេះ​បើ​ផ្អែក​តាម​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ជ្រើស​រើស​បុគ្គលិក។ ចំពោះ​អ្នក​ចូល​ធ្វើ​ការ​ក្រោយ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ទទួល​បាន​ប្រាក់​រង្វាន់​​ប្រមាណ ១២៤៧​ដុល្លារ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី