ទិញថ្មីឬមួយទឹក Note 20 Ultra តម្លៃខុសគ្នាជាង ២០០ដុល្លារ

  • 2020-10-01 03:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 20 និង Note 20 Ultraទូរសព្ទដែល​មាន​សមត្ថភាពធន់​នឹងទឹក និង​ធូលី​ដី​កម្រិត IP68 ពេល​នេះ​មាន​លក់​មួយ​ទឹក​នៅ​តាម​ហាងធំៗក្នុង​ក្រុង​ភ្នំពេញ

Note 20 Ultra មាន​អេក្រង់ Refresh Rate ដល់ 120Hz Note20 Ultra មានទំហំ ៦,៩អ៊ីញ អាច ហើយ Note20 មានអេក្រង់ ៦,៧អ៊ីញ អាចបង្ហាញរូបកម្រិត FHD+ ជាប្រភេទ Super AMOLED។

តាមប្រភពពីហាងក្នុង​ស្រុកមាន​លក់​មួយ​ទឹកម៉ូដែល Note20 ទំហំ 256GB មានតម្លៃ​ខ្ទង់ ៨០០ដុល្លារ Note20 Ultraទំហំ 256GB និងតម្លៃ​ខ្តង់ ៩៥០ដុល្លារ សម្រាប់​ទំហំ 512GB មាន​តម្លៃខ្ទង់ ១ ០៥០ដុល្លារ។

ចេញលក់នៅលើទីផ្សារប្រទេសកម្ពុជានាអំឡុង ពាក់កណ្ដាលខែសីហា Note 20 ថ្មីមានតម្លៃ ៩៤៩ដុល្លារ ទំហំ 256GB និង Note 20 Ultra ថ្មីមានតម្លៃចាប់ពី ១ ១៩៩ដុល្លារ ទំហំ 256GB តម្លៃ ១ ២៩៩ដុល្លារ ទំហំ 512GB។

បញ្ញាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ តម្លៃនៅហាង សុខលី។

ចុចអាន៖

អត្ថបទ៖ ម៉េងងី