Apple កំពុងរើសអ្នកនិយាយភាសាវៀតណាមស្ទាត់ ដើម្បីធ្វើរឿងមួយ

  • 2020-10-01 03:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple កំពុង​​តែ​ជ្រើស​រើស​អ្នក​វិភាគ​​ការ​អត្ថាធិប្បាយ​ Siri ដែល​​ស្ទាត់​ជំនាញ​លើ​ភាសា​មួយ​ចំនួន​ដែល​មិន​ទាន់​ Support ​នៅ​លើ Siri ដើម្បី​ពង្រីក​វិសាលភាព​ Siri ឲ្យ​កាន់​តែ​ទូលំទូលាយ​។

ការិយាល័យ Apple ក្នុង​ទីក្រុង​ Cork ប្រទេស​អៀរឡង់ កំពុង​ជ្រើស​រើស​អ្នក​ជំនាញ​ភាសា​អ៊ុយក្រែន, ភាសា​ហុងគ្រី, ភាសា​ស្លូវ៉ាគី, ភាសា​ឆេក, ភាសា​ក្រូអាត, ភាសា​ក្រិក, ភាសា Felmish, ភាសា​រ៉ូម៉ានី, និង​ភាសា​ប៉ូឡូញ។ បន្ថែម​ពី​នេះ​ Apple នៅ​សិង្ហបុរី​ក៏​កំពុង​ជ្រើស​រើស​អ្នក​ជំនាញ​ភាសា​ឥណ្ឌូណេស៊ី និង​ភាសា​វៀតណាម​ផង​ដែរ។

​​​​​​​ប្រសិន​បើ​ Siri បន្ថែម​នូវ​ភាសា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ នោះ​ភាសា​ទាំង​នោះ​ក៏​អាច​នឹង​ត្រូវ​បញ្ចូល​លើ​កម្មវិធី​ Translate របស់ Apple ដែល​បាន​បញ្ចេញ​ឲ្យ​ប្រើ​នៅ​លើ iOS 14៕​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង