Galaxy Z Fold 2 មានលក់មួយទឹកតម្លៃនៅតែកប់!

  • 2020-10-05 03:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទអេក្រង់បត់ Galaxy Z Fold 2 ដែល​បាន​ប្រកាស​ចេញ​កាល​ពីថ្ងៃ​ទី ៥ សីហា និង​មាន​លក់​នៅ​កម្ពុជា​ជា​មួយ​តម្លៃ​ប្រមានណជា ១ ៩៩៩ដុល្លារ។

ក្រោយពេលមាន​លក់​នៅ​ខ្មែរ​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​មក Galaxy Z Fold 2 នេះ ហាក់​មាន​ចំនួន​អ្នក​ចាប់​អារម្មណ៍​គួរសម។ ងាក​មក​បច្ចុប្បន្ន​វិញតាមប្រភពពីហាធំៗ​ក្នុង​ស្រុក Galaxy Z Fold 2 នេះ មានលក់​មួយទឹក​តម្លៃខ្ទង់ ១ ៧០០ដុល្លារ។

Galaxy Z Fold2 មាន​អេក្រង់​ខាង​មុន​រហូត​ដល់ ៧.៦អុីញ ប្រភេទ Super AMOLED និង​មាន refresh rate ដល់ 120Hz ប្រើ​ប្រាស់​បន្ទះឈីប Snapdragon 865+ មាន RAM12GB អង្គផ្ទុកទិន្ន័យ 512GB ប្រើ​ប្រព័ន្ធប្រតិបត្តិការ Android 10 និង​មាន​ថាមពលថ្ម ៤៥០០mAh។

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ។

ចុចអាន៖

អត្ថបទ៖ ម៉េងងី