ផ្ទុះការរិះគន់មួយប្រាវ! ម្ចាស់សណ្ឋាគារនៅថៃ ចេញមុខសុំទោស ជុំវិញការប្រើប្រាស់រចនាប័ទ្ម ប្រាសាទបុរាណខ្មែរ

  • 2020-10-05 08:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃបានធ្វើការសុំទោសចំពោះការយករូបចម្លាក់ប្រាសាទខ្មែរមកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន ដោយបញ្ជាក់ថា "ខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ"។ នេះបើតាមការផ្សាយពីទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​នៅព្រឹកថ្ងៃ ០៥​​ តុលានេះ។

ក្រោយការរិះគន់យ៉ាងចាស់ដៃ ពីបណ្តាអ្នកប្រើប្រាស់សង្គមហ្វេសប៊ុក ចំពោះការប្រើរចនាប័ទ្មប្រាសាទបុរាណខ្មែរ នៅក្នុងសណ្ឋាគារមួយដែលមានឈ្មោះថា Le Palais Hotel ប្រទេសថៃ រហូតធ្វើអោយម្ចាស់សណ្ឋាគារ ចេញមុខសុំទោស ដោយលើកយកហេតុផលថា ខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ

គួរបញ្ជាក់ថា ម្ចាស់សណ្ឋាគារនេះ គឺជាប្តីប្រពន្ធដែលមានសញ្ជាតិខ្មែរ ក្នុងរូបគឺភោជនីយដ្ឋានបាយ័ន ដែលជាផ្នែកមួយនៃសណ្ឋាគារ Le Palais Hotel នេះបើតាមការចេញផ្សាយ រូបថត កាសែតបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃចន្ទ ទី ៥ តុលា ២០២០។ រចនាប័ទ្មប្រាសាទខ្មែរ ដែលត្រូវបានចម្លងយកទៅតុបតែងលម្អ នៅក្នុងសណ្ឋាគារ មានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី ប្រាសាទបាយ័ន រួមបញ្ចូលគ្នាតែមួយ៕

ខាងក្រោមនេះ ជារចនាប័ទ្មប្រាសាទបុរាណខ្មែរ ដែលត្រូវបានសណ្ឋាគារមួយ ក្នុងប្រទេសថៃ លួចចម្លង៖

អត្ថបទ៖​ Art