Herrera ទម្លាយថា Cavani សួរយោបល់ មុនពេលមក Man Utd
- 2020-10-06 10:54:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Herrera ទម្លាយថា Cavani សួរយោបល់ មុនពេលមក Man Utd
ចន្លោះមិនឃើញ
ខ្សែបម្រើអេស្ប៉ាញកីឡាករ Ander Herrera បាននិយាយប្រាប់សារព័ត៌មាន Cadena Ser កាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Edison Cavani បានសាកសួរយោបល់ខ្លួនបន្តិចដែរ មុនពេលមកលេងនៅក្លឹប Manchester United។
កីឡាកររូបនេះបាននិយាយថា៖ “ Cavani បានសួរយោបល់ពីខ្ញុំដែរ។ ខ្ញុំបាននិយាយប្រាប់គេថា ក្លឹបបិសាចក្រហមនេះ ស្ថិតក្នុងចំណោមក្លឹបមួយ ដែលមិនអាចប្រកែកបដិសេធសំណើរបស់ពួកគេ “ ។
អតីតខ្សែបម្រើ Man Utd បានបន្តឲ្យដឹងថា៖ “ វារាងស៊យបន្តិចដែរ ដែលគេអត់ទាញយកប្រយោជន៍ពីអ្នកគាំទ្របាន (ដោយសារតែកូវីដ-១៩ រារាំងមិនមានអ្នកគាំទ្រក្នុងកីឡដ្ឋាន)។ Old Trafford គឺល្អណាស់រឿងហ្នឹង “ ។
សូមជម្រាបជូនថា Herrera ធ្លាប់រួមរស់ជាមួយបិសាចក្រហមប្រចាំក្រុងមេនឆេស្ទើរបានរយៈពេល ៥ឆ្នាំដែរ មុននឹងក្លឹប Paris Saint-Germain ឆ្នាំ២០១៩៕