ត្រលប់​មក Man Utd ២ខែ Smalling វិល​ទៅ​រក Roma វិញ​មុន​បិទ​ទីផ្សារ​កីឡាករ ១នាទី

  • 2020-10-06 12:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​អង់គ្លេស​ Chris Smalling បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​អ៊ីតាលី AS Roma ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​កីឡាករ​ទ្វីប​អឺរ៉ុប។

គេហទំព័រ​របស់ Roma បាន​ចុះ​ផ្សាយ​ថា ខ្លួន​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ ១៧លាន​ដុល្លារ ដើម្បី​នាំ​ខ្សែ​ការពារ​រូប​នេះ​ត្រលប់​មក​អ៊ីតាលី​វិញ។

សារព័ត៌មាន BBC បាន​ចុះ​ផ្សាយ​ថា សមាគម​បាល់ទាត់​អ៊ីតាលី​បាន​រៀប​ចំ​ឯកសារ​រួចរាល់​មុន​ពេល​ទីផ្សារ​កីឡាករ​បាន​បិទ​បញ្ចប់​ ១នាទី​នៅ​ប្រទេស​អ៊ីតាលី។

Smalling បាន​លេង​នៅ​ក្លឹប​អ៊ីតាលី​មួយ​នេះ​បាន​រយៈពេល ១ឆ្នាំ​ អំឡុង​ឆ្នាំ២០១៩/២០ ដោយ​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង។ កីឡាករ​រូប​នេះ​បាន​ត្រលប់​មក​ Manchester United វិញ​ កាល​ពី​ខែ​សីហា ដែល​ធ្វើ​ឲ្យ​គេ​ខកខាន​ឱកាស​ក្នុង​ការ​ជួយ​ Roma នៅ​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ៕

អត្ថបទ៖ ហ៊ីម រស្មី