iPhone មួយនឹងត្រូវចូលក្នុងបញ្ជីហួសសម័យ ក្រោយ iPhone 12 ប្រកាសចេញ

  • 2020-10-07 02:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple គ្រោង​នឹង​បញ្ចូល iPhone 5c និង MacBook Pro 15-inch ពាក់​កណ្ដាល​ឆ្នាំ ២០១៤ ចូល​ក្នុង​បញ្ជី​ផលិតផល​ចាស់​​​ និង​​​ហួស​សម័យ​របស់​ខ្លួន​ សម្រាប់​​ប្រទេស​ទាំង​អស់ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា​ខាង​មុខ​នេះ។

​ពី​មុន​មក ផលិតផល​ដែល​មាន​ឈ្មោះ​ក្នុង​​បញ្ជី​ផលិតផល​ចាស់​និង​ហួស​សម័យ​ គឺ Apple លែង​ទទួល​ជួសជុល​​ប្រសិន​បើ​ផលិតផល​នោះ​ខូច ប៉ុន្តែ​កាល​ពី​ឆ្នាំ ២០១៨ ក្រុមហ៊ុន Apple បាន​​ចាប់​ផ្ដើម​ផ្ដល់​ការ​ជួសជុល​ដល់​ផលិតផល​ហួស​សម័យ​មួយ​ចំនួន។

​គួរ​រំលឹក​ថា​ ​​iPhone 5c បាន​ប្រកាស​ចេញ​ដំណាល​គ្នា​ជា​មួយ​នឹង​ iPhone 5s ក្នុង​ខែ​កញ្ញា​ ឆ្នាំ ២០១៣ ដែល​វា​ប្រៀប​ដូច​ជា iPhone 5 ដែល​ផ្លាស់​ប្ដូរ​សម្បក​មក​ជា​ប្លាស្ទិក​ហើយ​មាន​ជម្រើស​ពណ៌​ជា​ច្រើន និង​មាន​ដាក់​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម